ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រាយព្រៃ​គុម្ព​ឫស្សី ដុត​ចំ​គ្រាប់​ផ្ទុះ​រង​របួសធ្ងន់ ផ្អើល​អ្នកស្រុក​ស្វាយ​ជ្រំ

3 ម៉ោង មុន

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​កាប់​ត្រាយព្រៃ និង​កាប់​មែក​ឫស្សី ហើយ​គល់ឈើ ត្រូវ​ដុត​ដើម្បី​សម្អាត​ដី​លំនៅ​ឋាន​ខាងក្រោយ​ផ្ទះ ក៏​ចំ​គ្រាប់​ផ្ទុះ​គ​ក្រើ​ក​ដី បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​កាប់​ត្រាយព្រៃ និង​កាប់​មែក​ឫស្សី ហើយ​គល់ឈើ ត្រូវ​ដុត​ដើម្បី​សម្អាត​ដី​លំនៅ​ឋាន​ខាងក្រោយ​ផ្ទះ ក៏​ចំ​គ្រាប់​ផ្ទុះ​គ​ក្រើ​ក​ដី បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។

ករណី​ផ្ទុះ​គ្រាប់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ភូមិ​ឫស្សីព្រៃ ឃុំ​ចំឡង ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​យក​កាំបិត​ទៅ​កាប់​ត្រាយព្រៃ និង​មែក​ឫស្សី នៅ​ខាងក្រោយ​ផ្ទះ ហើយ​ដុត​គុម្ព​ឫស្សី ដើម្បី​សម្អាត ខណៈ​កំពុង​ប្រមូល​មែកឈើ មែក​ឫស្សី យក​មក​ដុត​កំពុង​ឆេះ ស្រាប់តែ​ផ្ទុះ​គ្រាប់ លាន់​សូរ​គ្រាំ​ង​! ខ្ទាត​អំបែង ត្រូវ​សុះ​ខ្លួន​រង​របួសធ្ងន់​តែ​ម្តង ។

បើ​តាម​លោក​អធិការ​នគ​បាល​ស្រុក​ស្វាយ​ជ្រំ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ផ្ទុះ​គ្រាប់​នោះ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ក៏​ប៉ុន្តែ សមត្ថកិច្ច​មិន​ទាន់​កំណត់​អត្តសញ្ញាណ​គ្រាប់​ដែល​ផ្ទុះ​នោះ ជា​ប្រភេទ​គ្រាប់​អ្វី​នៅឡើយ​ទេ គ្រាន់តែ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា គ្រាប់​ផ្ទុះ​នេះ ជា​គ្រាប់​បន្សល់​ពី​សម័យ​សង្គ្រាម ហើយ​ក៏​បាន​រាយការណ៍​ទៅ​ក្រុម​អង្គការ​ស៊ី​ម៉ាក់ CMAC ប្រចាំ​នៅ​ខេត្តស្វាយរៀង ឲ្យ​ចុះ​មក​ពិនិត្យ និង​រាវរក​នៅ​ជិត​ទីតាំង​នោះ ក្រែង​មាននៅ​សេសសល់ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ព្រាប គ​ន្ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឫស្សីព្រៃ ឃុំ​ចំឡង ស្រុក​ស្វាយ​ជ្រំ (​របួសធ្ងន់​) ។

ប្រភព​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៤ ឧសភា​នេះ ក្រុម​អង្គភាព​ស៊ី​ម៉ាក់ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ផ្ទុះ​គ្រាប់ ហើយ​រាវ រក​គ្រាប់​ក្រែង​មាននៅ​សល់ ហើយ​នៅ​ជិត​ទីតាំង​នោះ ក៏​បាន​រាវរក​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ ចំនួន​០២​គ្រាប់​ទៀត គ្រាប់​ទី​១ គឺ​ប្រភេទ M79 និង​ទី​២ ប្រភេទ​គ្រាប់ 80MM ។ បន្ទាប់​មក ក្រុម​អង្គការ​ស៊ី​ម៉ាក់ ក៏​បាន​យក​គ្រាប់​មិន​ទាន់​ផ្ទុះ ទាំង​០២​គ្រាប់​នោះ ទៅ​កម្ទេច​ចោល នៅ​វាលស្រែ​ក្បែ​នោះ រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ