ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ឱ្យបង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​​ពិនិត្យ និង​ទប់ស្កាត់នាំ​ចូល​ចំណី​មាន​ជាតិ​គីមី ពិសេស ​ទុ​រេ​ន និង​សាច់​គោ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ណែនាំ​ឲ្យអាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ត្រួតពិនិត្យ និង​ទប់ស្កាត់ ចំពោះ​ការ​នាំ​ចូល​ចំណីអាហារ​ដែល​មាន​ជាតិ​គីមី ពិសេស​…

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ណែនាំ​ឲ្យអាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ត្រួតពិនិត្យ និង​ទប់ស្កាត់ ចំពោះ​ការ​នាំ​ចូល​ចំណីអាហារ​ដែល​មាន​ជាតិ​គីមី ពិសេស​ ទុ​រេ​ន និង​សាច់​គោ​ ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅ​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០២៥ ​សម្តេច​ធិ​បតី​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ត្រួតពិនិត្យ និង​ទប់ស្កាត់ ចំពោះ​ការ​នាំ​ចូល​ចំណីអាហារ​ដែល​មាន​ជាតិ​គីមី ពិសេស​ទុ​រេ​ន និង​សាច់​គោ ដែល​ត្រូវ​បាន​ផ្អាក​ការ​នាំ​ចូល​ជា បណ្តោះ​អាសន្ន​ដោយសារ​ជំងឺឆ្លង​ ។ ចំណាត់ការ​នេះ គឺ​ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​ធិ​បតី បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ខិតខំ​អនុវត្ត​បាន​ល្អ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​។ ទោះ​យ៉ាងណា សម្តេច បាន​ណែនាំ​ឱ្យ​បន្តការងារ​នេះ​ដូច​ភ្លៀង​រលឹម​ ដើម្បី​លុប​បំបាត់​បញ្ហា​ចោរកម្ម គ្រឿងញៀន និង​ក្មេង​ទំនើង ដើម្បី​រក្សា​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ