ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីច្រើនឡើងៗហើយ សូមប្រយ័ត្នឱ្យមែនទែន

5 ម៉ោង មុន

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ បាន​ប្រកាស​អោយ​ដឹង​ពី​កំណើន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី នៅ​កម្ពុជា ដោយ​និយាយ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ក្នុង​សហគមន៍​ចំនួន​៨​នាក់ ។ ចំណែក​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា​វិញ…

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ បាន​ប្រកាស​អោយ​ដឹង​ពី​កំណើន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី នៅ​កម្ពុជា ដោយ​និយាយ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ក្នុង​សហគមន៍​ចំនួន​៨​នាក់ ។

ចំណែក​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា​វិញ ក្រសួងសុខាភិបាល​បាន​ប្រកាស​អោយ​ដឹង​ថា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​ថ្មី ចំនួន​ពីរ​នាក់ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ។

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី ហើយ​ក៏​អំពាវនាវ​ផង​ដែរ អោយ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ពិសេស​ចំពោះ​អ្នកមាន​សុខភាព​ទន់ខ្សោយ និង​មនុស្ស​ចាស់ជរា ។

គួរ​បញ្ជាក់​ថា ការ​រក​ឃើញ​នេះ កើត​មាន​ខណ​:​ដែល​ប្រទេស​ក្នុង​តំបន់​ពិសេស​ថៃ និង​សិង្ហ​បូ​រី​កំពុង​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី​នេះ​យ៉ាងច្រើន ។

សេចក្តីរាយការណ៍​ព័ត៌មាន​បរទេស បានអោយ​ដឹង​ថា គេ​រក​ឃើញ​កូ​វី​ដ​១៩​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ រហូត​ដល់​ជាង ៣​ម៉ឺន​ករណី ក្នុង​រយ​:​ពេល​តែ​មួ​យស​ប្តា​ហ៍ ។ ចំណែក​នៅ​សិង្ហ​បុរី​វិញ គេ​រក​ឃើញ​ជាង​១​ម៉ឺន​ករណី ក្នុង​រយ​:​ពេល​មួ​យស​ប្តា​ហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ