សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកពេលនេះបានផ្លាស់ប្ដូរនយោបាយចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ក្នុងការផ្លាស់ប្ដូរយុទ្ធសាស្ត្រចំបងនេះ អាជ្ញាធរសុខាភិបាលអាមេរិកនឹងមិនណែនាំឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដលើមនុស្សចាស់ ចាប់ពីអាយុ៦៥ឆ្នាំទៅនិងចាក់ដល់បណ្ដាមនុស្សងាយរងគ្រោះ ដែលនោះជាសេចក្ដីសម្រេចនាំឲ្យមានការដេញដោលគ្នាក្នុងចំណោមពួកអ្នកវិទ្យាសាស្ត្រនិងពួកអ្នកនយោបាយ។
ក្នុងអត្ថបទមួយចេញផ្សាយកាលពីថ្ងៃទី២០ឧសភាដោយកាសែតNEW ENGLAND JOURNAL OF MEDICINE អ្នកទទួលខុសត្រូវ២រូបរបស់FDA អាមេរិក លោកMARTY MAKARYនិងលោក VINAYAK PRASAD បានលើកហេតុផលថា ការផ្លាស់ប្ដូរបែបនេះគឹធ្វើតាមការអនុវត្តរបស់ប្រទេសរីកចម្រើនដទៃៗទៀត។
លោកទាំង២បន្តថា ពេលដែលគ្រប់ប្រទេសអ្នកមានទាំងអស់ កម្រិតការណែនាំចាក់វ៉ាក់សាំងដល់មនុស្សចាស់ ឬដល់បណ្ដាមនុស្សងាយរងគ្រោះដោយរូបភាពកូវីដធ្ងន់ធ្ងរ សហរដ្ឋអាមេរិកក៏ប្រកាន់យកការអនុវត្តដូចគ្នានេះដែរ សម្រាប់ក្រុមមនុស្សចាស់។ ការផ្លាស់ប្ដូរយុទ្ធសាស្ត្រអាមេរិកនេះយកលំនាំតាមយុទ្ធសាស្ត្ររបស់សហភាពអឹរ៉ុបនិងបណ្ដាដៃគូក្នុងក្រុមប្រទេសG7។
ដូច្នេះការចាក់វ៉ាក់សាំងចាប់ពីពេលនេះទៅនឹងមិនណែនាំ ឲ្យចាក់សម្រាប់មនុស្ស២ក្រុម គឺមនុស្សចាស់មានអាយុ៦៥ឆ្នាំឬលើសពីនេះ និងក្រុមមនុស្សមានអាយុចាប់ពិ៦ខែដល់៦៤ឆ្នាំដែលងាយរងគ្រោះឧទាហរណ៍អ្នកមានជំងឺហឺុត ទឹកនោមផ្អែម ជំងឺធាត់ ជំងឺអេតដ៍ជាដើម៕
ចែករំលែកព័តមាននេះ