ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​សារព័ត៌មាន​លើក​ទី​៧ ៖ «​កម្ពុជា​ឈរ​កាន់តែ​រឹង​មាំ​លើ​ឆាកនយោបាយ​ជាតិ តំបន់ និង​អន្តរជាតិ​»

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​រៀបចំ​វេទិកា​សារព័ត៌មាន​លើក​ទី​៧ ស្ដី​ពី «​កម្ពុជា​ឈរ​កាន់តែ​រឹង​មាំ​លើ​ឆាកនយោបាយ​ជាតិ តំបន់ និង​អន្តរជាតិ​» ដោយ​មានការ​ចូលរួម​ជា​វាគ្មិន​ពី​សំណាក់ ឯកឧត្តម…

រាជធានី​ភ្នំពេញ ​៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​រៀបចំ​វេទិកា​សារព័ត៌មាន​លើក​ទី​៧ ស្ដី​ពី «​កម្ពុជា​ឈរ​កាន់តែ​រឹង​មាំ​លើ​ឆាកនយោបាយ​ជាតិ តំបន់ និង​អន្តរជាតិ​» ដោយ​មានការ​ចូលរួម​ជា​វាគ្មិន​ពី​សំណាក់ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និងឯកឧត្តម តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥​ ។

រយៈពេល ៣​ខែ ឆ្នាំ​២០២៥ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​ពី​ស្នាដៃ​គួរ​ឱ្យ​ស្ញប់ស្ញែង និង​សមិទ្ធផល​ផ្លៃ​ផ្កា​ជា​ច្រើន​អនេក តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ភាព​វាងវៃ​របស់​ថ្នាក់ដឹកនាំ ភាព​ធន់​និង​កាន់​រឹង​មាំ​របស់​រាជរដ្ឋាភិបាល និង​តម្លៃ​កាន់តែ​លេចធ្លោ​របស់​កម្ពុជា​នៅ​លើ​ឆាកនយោបាយ​ជាតិ តំបន់ និង​អន្តរជាតិ​ ។

ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល មាន​ប្រសាសន៍​ថា​ ៖ «​ទោះបីជា​ស្ថានភាព​ពិភពលោក​មាន​ភាព​ស្មុគស្មាញ មិន​ច្បាស់លាស់ ប៉ុន្តែ​កម្ពុជា នៅ​តែ​អាច​ថែរក្សា​បាន​យ៉ាង​ល្អ​ទាំង​សន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​ជាស​រសរ​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​» ​។

ឯកឧត្តម តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​ប្រសាសន៍​ថា​ ៖ «​ប្រទេស​កម្ពុជា​យើង​មានសំណាង ដ្បិត​កំពុង​បន្ត​គ្របដណ្តប់​ដោយ​សន្តិភាព និង​អាច​បន្ត​អភិវឌ្ឍ ខណៈ​ដែល​ស្ថានភាព​សកល ​និង​តំបន់​កាន់តែ​ផុស​ស្រួយ កាន់តែ​ស្មុគស្មាញ មិន​ជាក់លាក់​ទាល់តែ​សោះ និង​ប្រកបដោយ​គ្រោះថ្នាក់​»​ ។

សូម​ជម្រាប​ថា នៅ​រៀង​រាល់​បី​ខែ​ម្តង ឯកឧត្តម ប៉ែន បូ​ណា និង​ឯកឧត្តម តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ តែងតែ​ធ្វើ​បច្ចុប្បន្នភាព ស្តី​ពី វឌ្ឍនភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ចែករំលែក​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត និង​ម្ចាស់​ប្រទេស​ឱ្យ​បាន​ជ្រាប ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ