ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចតាមប្រម៉ាញ់បង្ក្រា.បក្រុមចោរលួចម៉ូតូ និងឃាត់ខ្លួនបាន៥នាក់ នៅក្រុងបាវិត

15 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ក្នុង​ករណី​លួច​ម៉ូតូ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន និង​ទទួលផល​ចោរកម្ម​ដែល​ប្រព្រឹត្តិ កាលពី​ថ្ងៃ​ទី​១១ និង​ទី​១៣…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ក្នុង​ករណី​លួច​ម៉ូតូ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន និង​ទទួលផល​ចោរកម្ម​ដែល​ប្រព្រឹត្តិ កាលពី​ថ្ងៃ​ទី​១១ និង​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ ហើយ​សមត្ថកិច្ច​បាន​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ថា មាន​ករណី​ចោរលួច​ម៉ូតូ​របស់​ខ្លួន នៅ​ចំណុច​សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ដោយ​មានការ​ដឹកនាំ​ពី​លោក​អធិការ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ក្រុង​បា​វិត​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់ ។

ទី​១/ ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ថា​ន់ ហៅ​អា​យួន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ឃុំ​ពាម​រក៍ ស្រុក​លើក​ដែក ខេត្តកណ្តាល (​ជន​ដៃដល់​) លទ្ធផល​តេស្ត​ទឹក​ម៉ូត​បង្ហាញ​ថា វិជ្ជមាន​(+) មាន​ផ្ទុក​សារធាតុ​ញៀ​.​ន ។ ២/​ឈ្មោះ ម៉ក់ សំ​អឿ​ន ហៅ​អា​ព្រែក ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង (​អ្នក​បើក​ម៉ូតូ​ធ្វើ​សកម្មភាព​) លទ្ធផល​តេស្ត បង្ហាញ​ថា វិជ្ជមាន​(+)​មាន​ផ្ទុក​សារធាតុ​ញៀ​.​ន ។ ៣/​ឈ្មោះ ម៉ៅ សុខា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប្រសប់​លាក់ សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង (​អ្នក​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​លក់​) ។ ៤/​ឈ្មោះ យ៉​ន ចាន់​ឌី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្ទឹង​អង្កាញ់ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​(​បក្សពួក​) លទ្ធផល​តេស្ត បង្ហាញ​ថា វិជ្ជមាន​(+)​មាន​ផ្ទុក​សារធាតុ​ញៀ​.​ន ។ ៥/​ឈ្មោះ ទុំ រ៊ាំ​បូរ អាយុ​៣០​ឆ្នាំ ហៅ​វែង ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង តេស្ត មាន​សារធាតុ​មាន​ញៀ​.​ន​(+) ។

បច្ចុប្បន្ន​កម្លាំង​កា​រិ​យ​ល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​ប​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ