ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន១គ្រឿង បែ.ក​កង់​ក្រោយ​រេ​ចង្កូត​កៀរ​និស្សិត​ស្រី​ម្នាក់កំពុង​ជិះ​ម៉ូតូ​

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ រថយន្ត​ម៉ាក​TANK ១​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ខណៈ​កំពុង​កំពុង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ក៏​ស្រាប់តែ​បែក​កង់​ក្រោយ​១​គ្រាប់​ខាងស្ដាំ រួច​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​កៀរ​ម៉ូតូ​១​គ្រឿង ដែល​និស្សិត​ស្រី​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នាបណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់​ពេញទំហឹង​រង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង ។ ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០…

រាជធានីភ្នំពេញ​ ៖ រថយន្ត​ម៉ាក​TANK ១​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ខណៈ​កំពុង​កំពុង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ក៏​ស្រាប់តែ​បែក​កង់​ក្រោយ​១​គ្រាប់​ខាងស្ដាំ រួច​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​កៀរ​ម៉ូតូ​១​គ្រឿង ដែល​និស្សិត​ស្រី​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នាបណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់​ពេញទំហឹង​រង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​អាកាស​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ​រូប​នោះ​ឈ្មោះ វន កញ្ញា​រ៉ុ​ង អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ មាន​ទីលំនៅ​ជិត​បន្ទាយ​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ នារី​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AW-3528 នាង​បាន​រង​របួស​ប៉ោង​មុខ​ប៉ោង​មាត់ ហើយ​សន្លប់​ស្ដូកស្ដឹង ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​TANK ព​ណ៍​ប្រផេះ​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ប៉ុស្តិ៍ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​១​គ្រឿង​នោះ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ផ្ទុះ​កង់​ក្រោយ​ខាងស្ដាំ​១​គ្រាប់ ហើយ​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​កៀរ​ម៉ូតូ​នារី​ជន​រង​គ្រោះ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្របគ្នា​ទាំង​កំរោល ។ បណ្ដាល​ឲ្យ​ដួល​ហើយ​នារី​រង​គ្រោះ​បាន​ដួល​ផ្កាប់មុខ​បោក​ផ្ទប់​ថ្នល់​ពេញទំហឹង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង តែ​ម្ដង បន្ទាប់​មករថយន្ត​ខាងលើ​មិន​បាន​ឈប់​ទទួលខុសត្រូវ​នោះ​ឡើយ និង​បាន​បន្ថែម​ល្បឿន​កាន់តែ​លឿន​ទាំង​បែក​កង់​រត់​គេ​ចូល​ទៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​នៅ​តាម​ផ្លូវជាតិ​លេខ​៣​នោះ​ដែរ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ដឹក​យក​និស្សិត​ស្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ចំណែក​ជន​បង្ក​គ្រាន់តែ​បើករថយន្ត​ចូល​ទៅ​ដល់​ក្នុង​ដី​ឡូ​ត៌​ខាងលើ​ភ្លាម ក៏​ត្រូវ​បាន​ម្ចាស់​ដី​ឡូ​ត៌​នោះ​ដេញ​ឲ្យ​ចេញ​ក្រៅ​វិញ​ភ្លាម​ៗ​ដែរ មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ទីនោះ​ឡើយ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ក៏​បាន​ទៅ​ដល់​ហើយ​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​នោះ រួច​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍ ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ