ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់ឈោងដៃរកចិនតែមិនបោះបង់​កិច្ចការពារ

3 ម៉ោង មុន

កោះ​តៃវ៉ាន់ ៖ ១​ឆ្នាំ​បន្ទាប់​ពី​ឡើង​ចូល​កាន់​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​លោក​LAI CHING -TE ថ្លែង​កាលពី​ថ្ងៃ​ទី​២០​ឧសភា​ថា តៃវ៉ាន់​នៅ​តែ​បើកចំហ​សម្រាប់​ការ​ចរចា​ជាមួយ​ចិន ក្នុង​លក្ខខណ្ឌ​ដែល​ការ​ចរចា​នោះ​ធ្វើ​ឡើង​ក្នុង​ភាព​ថ្លៃថ្នូរ​និង​ស្មើភាព​គ្នា​។ ក្នុង​ខួប​លើក​ទី​មួយ​នៃ​ការ​ចូល​កាន់​តំណែង​របស់​លោក ប្រធានាធិបតី​តៃវ៉ាន់​អះអាង​នា​ថ្ងៃ​ទី​២០​ឧសភា​នោះ​ថា…

កោះ​តៃវ៉ាន់ ៖ ១​ឆ្នាំ​បន្ទាប់​ពី​ឡើង​ចូល​កាន់​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​លោក​LAI CHING -TE ថ្លែង​កាលពី​ថ្ងៃ​ទី​២០​ឧសភា​ថា តៃវ៉ាន់​នៅ​តែ​បើកចំហ​សម្រាប់​ការ​ចរចា​ជាមួយ​ចិន ក្នុង​លក្ខខណ្ឌ​ដែល​ការ​ចរចា​នោះ​ធ្វើ​ឡើង​ក្នុង​ភាព​ថ្លៃថ្នូរ​និង​ស្មើភាព​គ្នា​។

ក្នុង​ខួប​លើក​ទី​មួយ​នៃ​ការ​ចូល​កាន់​តំណែង​របស់​លោក ប្រធានាធិបតី​តៃវ៉ាន់​អះអាង​នា​ថ្ងៃ​ទី​២០​ឧសភា​នោះ​ថា កោះ​តៃវ៉ាន់​ត្រៀមខ្លួន​ចរចា​ជាមួយ​ចិនដីគោក​តែ​ត្រូវធ្វើ​ទន្ទឹម​គ្នា​ការ​រៀបចំ​សង្គ្រាម​ដើម្បី​ចៀសវាង​សង្គ្រាម ។ ចិន​ប្រកាន់​យក​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់ និង​គំរាម​ប្រើ​កម្លាំង​ប្រសិនបើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​ភាព ដើម្បី​ដណ្ដើម​យក​កោះ​នោះ​។

លោក​LAI CHING -TE អាយុ​៦៥ ឆ្នាំ​ដែល​ក្រុង​ប៉េ​កាំ​ង​ស្អប់​ព្រោះ​មាន​ទំនោរ​ទៅ​រក​អធិបតេយ្យភាព​កោះ​តៃវ៉ាន់​អះអាង​ថា ដែន​កោះ​នេះ​ជួប​សន្ទនា​ជាមួយ​ក្រុង​ប៉េ​កាំ​ង ក្នុង​លក្ខខណ្ឌ​ធានា​លក្ខណៈ​ស្មើភាព​និង​ភាព​ថ្លៃថ្នូរ​។ លោ​កថា​សន្តិភាព​មិន​អាច​ប៉ាន់​តម្លៃ​បាន ហើយ​វា​អាច​គ្មាន​នរណា​ឈ្នះ​បើ​មាន​សង្គ្រាម ។

ទោះបី​យ៉ាងណា​លោក​នៅ​សន្យា​បន្ត​ពង្រឹង​មធ្យោបាយ​ការពារ​។ ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​ពី​ឆ្នាំ​២០២៤​មក ក្រុង​ប៉េ​កាំ​ង​បាន​ធ្វើ​សម​យុ​ទ្ថ​យោធា​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន ធ្វើ​ត្រាប់​ឡោម​ព័ទ្ធ​វាយ​កោះ​តៃវ៉ាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ