ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូទីននិងលោកត្រាំពិភាក្សាគ្នាតាមទូរ​ស័ព្ទដល់ជាង២ម៉ោងពីជម្លោះអ៊ុយក្រែន

1 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​កាលពី​ថ្ងៃ​ទី​១៩​ឧសភា បាន​ជួប​និយាយ​គ្នា​តាម​ទូរស័ព្ទ​អស់​ពេល​ជាង​២​ម៉ោង ជាមួយ​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ពី​រឿង​ជម្លោះ​នៅ​អ៊ុយ ក្រែ​ន​។ លោកពូ​ទី​ន​ក្នុង​សេចក្ដីថ្លែងការណ៍​ខ្លី​មួយ​ទៅ​កាន់​សារព័ត៌មាន​គូសបញ្ជាក់​ថា ការ​សន្ទនា​គ្នា​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ស្ថាបនា​និង​ដោយ​ត្រង់​ៗ​បំផុត​។ ជា​រួម​ខ្ញុំ​គិត​ថា​ការ​សន្ទនា​គ្នា​ពិតជា​មាន​ប្រយោជន៍​។ ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​រវាង​ប្រមុខ​វិមាន​ក្រឹម​ឡាំង​និង​ប្រមុខ​សេត​វិមាន…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​កាលពី​ថ្ងៃ​ទី​១៩​ឧសភា បាន​ជួប​និយាយ​គ្នា​តាម​ទូរស័ព្ទ​អស់​ពេល​ជាង​២​ម៉ោង ជាមួយ​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ពី​រឿង​ជម្លោះ​នៅ​អ៊ុយ ក្រែ​ន​។ លោកពូ​ទី​ន​ក្នុង​សេចក្ដីថ្លែងការណ៍​ខ្លី​មួយ​ទៅ​កាន់​សារព័ត៌មាន​គូសបញ្ជាក់​ថា ការ​សន្ទនា​គ្នា​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ស្ថាបនា​និង​ដោយ​ត្រង់​ៗ​បំផុត​។ ជា​រួម​ខ្ញុំ​គិត​ថា​ការ​សន្ទនា​គ្នា​ពិតជា​មាន​ប្រយោជន៍​។

ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​រវាង​ប្រមុខ​វិមាន​ក្រឹម​ឡាំង​និង​ប្រមុខ​សេត​វិមាន ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ជួប​គ្នា​នៅ​ក្រុង​រ៉ូមរ​វាង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី និង​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ឌី​ជីវ៉ា​ន​។ មេដឹកនាំ​ទាំង​២​បាន​លើក​ពី​ការ​រៀប​ចំការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក​ត្រាំ​និង​លោកពូ​ទី​ន និង​លើក​ឡើងជា​ថ្មី​ពី​បទ​ឈប់​បាញ់​គ្នា​នៅ​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ក៏​ជួប​ពិភាក្សា​ផង​ដែរ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ត្រាំ​រយៈពេល ១០​ឬ​១៥​នាទី​មុន​ពេល​ជួប​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោកពូ​ទី​ន​។

ខាង​សេត​វិមាន​ថា​ទិស​ដៅ​នៃ​ការ​ជួប​គ្នា​តាម​ទូរ​ស័​ព្ត​នោះ​គឹ​បញ្ចប់​ការ​បង្ហូរឈាម​។ តាម​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ការ៉ូ​លី​ន​លី​វីត​ថា លោក​ត្រាំ​រិះគន់​ចំពោះ​ឥរិយាបថ​របស់​ក្រុង​មូ​ស្គូ​និង​របស់​ក្រុង​​គៀវ ដោយ​ចង់​ឃើញ​ជម្លោះ​នោះ​ត្រូវ​បញ្ចប់​។

ក្រោយ​ការ​ជួប​គ្នា​ជាមួយ​លោកពូ​ទី​ន​លោក​ត្រាំ​បាន​ធ្វើ​អត្ថាធិប្បាយ​ថា ខ្ញុំ​គិត​ថា​ការ​ពិភាក្សា​គ្នា​នេះ​ពិតជា​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​បំផុត​។ តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​សរសេរ​ថា រ​ស្សុ​ី​និង​អ៊ុយ​ក្រែ​ន​នឹង​ចាប់ផ្ដើម​ចរចា​គ្នា​ក្នុង​ពេល​ដ៏​ឆាប់​សំដៅ​ឲ្យ​សម្រេច​បាន​បទ​ឈប់​បាញ់​គ្នា និង​ការ​បញ្ចប់សង្គ្រាម​ទៅ​តាម​លក្ខខណ្ឌ​ចរចា​រវាង​ភាគី​ទាំង​២​។ ក្នុង​សារ​របស់​លោក ប្រមុខ​សេត​វិមាន​ក៏​លើក​ដែរ​ពី​បំណង​របស់​សម្ដេច​ប៉ាប​ថី្ម រៀបចំ​ការ​ចរចា​។ លោក​ក៏​លើក​ដែរ​ពី​ការ​ជូនដំណឹង​នេះ​ដល់​មេ​ដឹក​នា​អឺរ៉ុប​ជា​ច្រើន មាន​ប្រធានាធិបតី​បារាំង ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប និង​អធិការបតី​អា​ល្លឺ​ម៉​ង់​ពី​ការ​ចរចា​នា​ពេល​ខាង​មុខ​រវាង​​រុ​ស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​។

ក្រោយ​កិច្ច​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នោះ​ជាមួយ​លោក​ត្រាំ​លោកពូ​ទី​ន​ថ្លែង​ថា ​រុ​ស្ស៊ី​នឹង​ស្នើ​ព្រមទាំង​ត្រៀម​ធ្វើការ​ជាមួយ​ភាគី​អ៊ុយ​ក្រែ​ន លើ​អនុស្សរណៈ​មួយ​ទាក់ទិន​នឹង​លទ្ធភាព​នៃ​អនាគត​សន្ធិ​សញ្ញា​សន្តិភាព​មួយ​រវាង​ប្រទេស​ទាំង​២​។ លោកពូ​ទី​ន​សម្ដែង​ពី​សុទិដ្ឋិនិយម​ចំពោះ​ការ​ចរចា​រវាង​គណៈប្រតិភូ​លោក​និង​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​១៦​ឧសភា​នៅ​ក្រុង​អ៊ីស្តង់​ប៊ុល​។ ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​មុន​នេះ​ជាមួយ​ទូរទស្សន៍​រដ្ឋ លោកពូ​ទី​ន​ថ្លែង​ថា ទិស​ដៅ​របស់​ក្រុង​មូ​ស្គូ​គឺ​លុប​បំបាត់​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​វិបត្តិ​នេះ បង្កើត​លក្ខខណ្ឌ​នានា​សម្រាប់​សនិ្ត​ភាព​ដ៏​ស្ថិតស្ថេរ​មួយ​និង​ធានា​សនិ្ត​សុខ​របស់​សហព័ន្ធ​រុ​ស្ស៊ី​។

អំពី​អនុស្សរណៈ​លើក​ឡើង​ដោយ​លោកពូ​ទី​ន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា មក​ដល់​ដំណាក់កាល​នេះ​លោក​នៅ​មិន​ទាន់​ដឹង​ពី​ភាព​លម្អិត​របស់​វា​នៅឡើយ​។ ពេល​និយាយ​គ្នា​តាម​ទូរស័ព្ទ​លោក​ត្រាំ​ក៏​បាន​លើក​ពី​បំណង​របស់​រុ​ស្ស៊ី​ ធ្វើ​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​ជាមួយ​សហរដ្ឋអាមេរិក ក្រោយ​បញ្ចប់់សង្គ្រាម ហើយ​លោក​យល់​ស្រប​ចំំ​ពោះ​គំនិត​នេះ​។

លោក​ថា ​រុ​ស្ស៊ី​មាន​លទ្ធភាព​បង្កើត​ការ​ងារ​ និង​ទទួលផល​ប្រយោជន៍​យ៉ាងច្រើន ហើយ​អ៊ុយ​ក្រែ​ន​វិញ​អាច​ជា​អ្នក​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ដែរ ក្នុង​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរការ​កសាង​ប្រទេស​ឡើង​វិញ​។ ប្រមុខ​វិមាន​ក្រឹម​ឡាំង​និង​ប្រមុខ​សេត​វិមាន​ក្នុង​ការ​ពិភាក្សា​គ្នា ក៏​លើក​ពី​បំណង​ធ្វើ​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ