ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគកូវីដ១៩ថ្មី ៖ ថៃឆ្លងជាង៣ម៉ឺន ខណៈសិង្ហបុរីឆ្លងជាង១ម៉ឺននាក់ តែក្នុងមួយសប្តាហ៍

3 ម៉ោង មុន

កូ​វី​ដ​១៩​ថ្មី កំពុង​ឆ្លង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី ដោយ​ក្នុង​នោះ​វា​បាន​ឆ្លង​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់ នៅ​ថៃ និង​ជាង​១​ម៉ឺន​នាក់ នៅ​ប្រទេស​សិង្ហ​បុរី តែ​ក្នុង​រយ​:​ពេល​មួ​យស​ប្តា​ហ៍ ។ នៅ​ប្រទេស​សិង្ហ​បុរី…

កូ​វី​ដ​១៩​ថ្មី កំពុង​ឆ្លង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី ដោយ​ក្នុង​នោះ​វា​បាន​ឆ្លង​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់ នៅ​ថៃ និង​ជាង​១​ម៉ឺន​នាក់ នៅ​ប្រទេស​សិង្ហ​បុរី តែ​ក្នុង​រយ​:​ពេល​មួ​យស​ប្តា​ហ៍ ។

នៅ​ប្រទេស​សិង្ហ​បុរី ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា ករណី​កូ​វី​ដ​១៩ បាន​កើនឡើង ២៨% ឡើង​ដល់​ប្រមាណ​ជាង​១៤.២០០​ករណី ក្នុង​រយ​:​ពេល​៧​ថ្ងៃ ។

នៅ​ក្នុង​ប្រទេស​ថៃ ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វី​ដ​១៩ បាន​កើតឡើង​បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ក្នុង​ខែមេសា ។

កាសែត Bangkok Post បាន​រាយការណ៍​ថា ពី​ថ្ងៃ​ទី​១១ ដល់​១៧ ខែឧសភា ថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​៣៣.០៣០ នាក់ នៅ​ក្នុង​នោះ​ជិត​២០០០​នាក់ គឺ​ត្រូវ​សម្រាក​ពេទ្យ ហើយ​នៅ​ក្នុង​នោះ មាន​២​នាក់​បាន​ស្លា​.​ប់​បន្ថែម ។

ទិន្នន័យ​ពី​សហរដ្ឋអាមេរិក​ចក្រភព​អង់គ្លេស និង​ចិន​បង្ហាញ​ថា XEC ដែល​ជា​ប្រភេទ​មេរោគ​កូ​វី​ដ​១៩ ថ្មី អាច​រីក​រាលដាល​លឿន​ជាង​ប្រភេទ​Omicron ផ្សេង​ទៀត​នៅ​ក្នុង​ល្បឿន ពី ៨៤​ទៅ​១១០​ភាគរយ​ឯណោះ ។

វ៉ា​រ្យ៉​ង់ XEC គឺជា​ប្រភេទ Omicron ដែល​ទើបនឹង​លេច​ចេញ​ថ្មី​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ក្នុង​ខែមិថុនា ឆ្នាំ​២០២៤​។ វា គឺជា​កូនកាត់​នៃ​ប្រភេទ​រង​ពីរ គឺ KS.1.1 (FLiRT) និង KP.3.3 (FLuQE) ។ ឥឡូវនេះ វា​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​យ៉ាង​ហោច​ណាស់​១៥ នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប អា​មេ​រិ​ក​ខាងជើង និង​អាស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ