ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នា.ក់លើផ្លូវ៦០ម៉ែត្រ ឆ.ក់យកជីវិតបុរស​២​នាក់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែងកើតហេតុ​ បន្ទាប់​ពី​ជិះ​ម៉ូតូឌុប​គ្នា​លឿន​ជ្រុល​ទៅ​បុក​ផ្ទប់​ពីក្រោយ​រថយន្ត​បែន​ដឹក​ខ្សាច់​យ៉ាង​ពេញទំហឹង ហើយ​រថយន្ត​ដឹក​ខ្សាច់​បន្ត​បើកគេច​​បាត់​ស្រមោល នា​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែឧសភា ឆ្នាំ​២០២៥ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ…

រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែងកើតហេតុ​ បន្ទាប់​ពី​ជិះ​ម៉ូតូឌុប​គ្នា​លឿន​ជ្រុល​ទៅ​បុក​ផ្ទប់​ពីក្រោយ​រថយន្ត​បែន​ដឹក​ខ្សាច់​យ៉ាង​ពេញទំហឹង ហើយ​រថយន្ត​ដឹក​ខ្សាច់​បន្ត​បើកគេច​​បាត់​ស្រមោល នា​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែឧសភា ឆ្នាំ​២០២៥ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញយុវជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​KAWASAKI ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែ​ត្រ ក្នុង​​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ លុះ​ពេល​ជិះ​មល​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​ពីក្រោយ​រថយន្ត​បែន​ដឹក​ខ្សាច់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F-5120 ធ្វើ​ដំណើរ​ស្របគ្នា យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ស្លាប់​ទាំង​២​នាក់​យ៉ាង​រន្ធត់ ភ្លាម​នោះ​ដែរ​រថយន្ត​បន្ត​បើក​យក​ទៅ​ទុក​ចោល​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​រួច​តៃកុង​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ចុះ​មក​ដល់​វាស់វែង​ធ្វើ​កំណត់ហេតុ​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ជា​បណ្តោះអាសន្ន ចំណែក​សព​មិន​ទាន់​មាន​អត្តសញ្ញាណ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ទៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ រង់ចាំ​​សាច់ញាតិ​នៅ​ពេល​ក្រោយ​ ដើម្បី​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ