អតីតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ
សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា…
សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា…
សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកក្រពេញប្រូស្តាត (Prostate Cancer) កម្រិតធ្ងន់ធ្ងរ ដោយកោសិកាមហារីក បានរីករាលដាលដល់ឆ្អឹងរបស់លោក ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ពីការិយាល័យផ្ទាល់ខ្លួនរបស់អតីតប្រធានាធិបតីកាលពីថ្ងៃអាទិត្យកន្លងទៅ ។ នេះបើតាមប្រភពពីសារព័ត៌មាន CNN បានចេញផ្សាយ ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា កាលពីសប្តាហ៍មុនលោក ចូ បៃដិន ត្រូវបានគ្រូពេទ្យរកឃើញមានដុំពកក្រពេញប្រូស្តាត បន្ទាប់ពីលោកពិបាកបត់ជើងតូចដោយរោគសញ្ញាកម្រិតទឹកនោមកើនឡើង ។ លុះនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោកក៏ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកក្រពេញប្រូស្តាតកម្រិតធ្ងន់ធ្ងរ ជាមួយការរីករាលដាល នៃកោសិកាមហារីកដល់ឆ្អឹងរបស់លោក ។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា លោក ចូ បៃដិន ដែលបច្ចុប្បន្នឈានដល់វ័យ៨២ឆ្នាំ និងក្រុមគ្រួសាររបស់លោកកំពុងពិនិត្យមើលជម្រើសនៃការព្យាបាលជាមួយគ្រូពេទ្យជំនាញផ្ទាល់ខ្លួន ។
លោកវេជ្ជបណ្ឌិត Jamin Brahmbhatt អ្នកជំនាញខាងប្រព័ន្ធទឹកនោម និងជាជំនួយការសាស្ត្រាចារ្យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Central Florida ដែលមិនជាប់ពាក់ព័ន្ធនឹងការព្យាបាលរបស់លោក ចូ បៃដិន បានលើកឡើងថា «ជំងឺមហារីកក្រពេញប្រូស្តាត គឺជារឿងធម្មតាណាស់ ។ នៅពេលដែលវ័យយើងកាន់តែចាស់ បុរសភាគច្រើននឹងមានកោសិកាមហារីកតិចតួច នៅក្នុងក្រពេញប្រូស្តាត» ។
តាមពិតទៅ លោក ចូ បៃដិន បានប្រឈមនឹងការព្រួយបារម្ភអំពីបញ្ហាសុខភាព ចាប់តាំងពីអំឡុងពេលការប្រកួតប្រជែងតំណែងប្រធានាធិបតីកាលពីឆ្នាំ២០២៤ ។ ការព្រួយបារម្ភអំពីអាយុ និងសុខភាពបានធ្វើឱ្យលោក ចូ បៃដិន ដែលជាប្រធានាធិបតីចំណាស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ដកខ្លួនពីការជជែកដេញដោលរបស់លោក តទល់នឹងលោក ដូណាល់ ត្រាំ (Donald Trump) កាលពីខែមិថុនាកន្លងទៅ ។
ត្បិតកាលពីខែកុម្ភៈ ឆ្នាំ២០២៤ លោកទទួលបានការព្យាបាលរាងកាយ នៅមជ្ឈមណ្ឌលយោធាជាតិ Walter Reed ដែលគ្រប់គ្រងដោយគ្រូពេទ្យរបស់លោកផ្ទាល់ គឺលោកវេជ្ជបណ្ឌិត Kevin O’Connor ដែលនៅពេលនោះ លោកបានវេជ្ជបណ្ឌិត អះអាងថា គ្មានការព្រួយបារម្ភថ្មីណាមួយចំពោះសុខភាពរបស់លោកប្រធានាធិបតី ក៏ដូចជា កាតព្វកិច្ចរបស់លោកនោះទេ ៕ ប្រភព ៖ CNN
ចែករំលែកព័តមាននេះ