រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿង ខណៈអ្នកបើកបរចូលទិញថ្នាំពេទ្យក្នុងឱសថស្ថានមួយកន្លែង ស្រាប់តែជ្រុលជាន់ហ្គាធ្វើអោយរថយន្តស្ទុះជ្រុលទៅបុកនិងទ្វាររបង បណ្តាលឱ្យរងការខូចខាតកញ្ចក់អស់ចំនួន៣ផ្ទាំង នៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥ នៅទីតាំងលក់ថ្នាំពេទ្យមួយកន្លែងក្រោយវត្ត លង្កា យីហោឱសថស្ថានយើង ស្ថិតតាមបណ្ដោយផ្លូវ៥១កែងផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយថាដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-3912 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ គោលបំណងចូលទៅទិញថ្នាំក្នុងឱសថស្ថានខាងលើ ស្រាប់តែអ្នកបើកបរចូលចតច្រឡំជាន់ហ្គា ធ្វើអោយរថយន្តស្ទុះជ្រុលទៅបុកនិងទ្វារកញ្ចក់ បណ្ដាលឲ្យរងការខូចខាតអស់ចំនួន៣ផ្ទាំង ក៍ដូចជារថយន្តរងការខូចខាតផ្នែកខាងមុខតិចតួច តែសំណាងល្អក្នុងករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ។
ក្នុងហេតុការណ៍នេះផងដែរ បន្តិចក្រោយមកក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ បានអោយភាគីទាំងសង្ខាងសម្របសម្រួលមួយជំហ៊ានសិនផងដែរ ។
ក្រោយកើតហេតុ ភាគីទាំងសង្ខាងក៍បានសម្របសម្រួលគ្នាដោយខាងរថយន្តសុខចិត្តហៅជាងមកជួយជួសជុលអោយវិញដើម្បីបញ្ចប់រឿង ៕







ចែករំលែកព័តមាននេះ