ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​សិន​ជិន ​ក្លាយជា​ដែក​ឆ.ក់​ស្រូប​ទាញ​ភ្ញៀវ​អន្តរជាតិ​ដ៏​សំខាន់​របស់​ប្រទេស​ចិន

16 ម៉ោង មុន

ប្រទេស​ចិន ៖ ទីក្រុង​សិន​ជិន (Shenzhen) នៃ​ខេត្ត​ក្វា​ង​តុង (Guangdong) ដែល​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដ៏​រស់​រវើក​របស់​ប្រទេស​ចិន កំពុង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​វត្តមាន​របស់​ភ្ញៀវ​បរទេស​នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​គោលនយោបាយ​គ្មាន​ទិដ្ឋាការ​របស់​រដ្ឋាភិបាល​ចិន​បាន​បើកទ្វារ​ដល់​ទេសចរណ៍​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន…

ប្រទេស​ចិន ៖ ទីក្រុង​សិន​ជិន (Shenzhen) នៃ​ខេត្ត​ក្វា​ង​តុង (Guangdong) ដែល​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដ៏​រស់​រវើក​របស់​ប្រទេស​ចិន កំពុង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​វត្តមាន​របស់​ភ្ញៀវ​បរទេស​នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​គោលនយោបាយ​គ្មាន​ទិដ្ឋាការ​របស់​រដ្ឋាភិបាល​ចិន​បាន​បើកទ្វារ​ដល់​ទេសចរណ៍​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​។

យោង​តាម​ប្រភព​ពី​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា ទីក្រុង​សិន​ជិន​បាន​ក្លាយជា​ដែក​ឆក់​ដ៏​សំខាន់​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី កូរ៉េ​ខាងត្បូង ជប៉ុន វៀតណាម និង​សិង្ហ​បុរី​។ អាកាសយានដ្ឋាន​អន្តរជាតិ Shenzhen Bao’an ក៏​បាន​រាយការណ៍​ថា​ច្រក​ចេញចូល​ដោយ​គ្មាន​ទិដ្ឋាការ​បាន​ស្វាគមន៍​ភ្ញៀវ​ជាង ១៥២,០០០​នាក់ គិត​មក​ទល់​ពេល​នេះ​ក្នុង​ឆ្នាំ​២០២៥ ពោល​កើនឡើង​ដល់ ១៦០.៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ដូច្នេះ​វត្តមាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​បាន​ឈាន​ដល់​៥៣១,០០០​នាក់ ពោល​កើនឡើង ៥៤,៦% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ដូចដែល​ត្រូវ​បាន​រាយការណ៍​ដោយ​កាសែត South China Morning Post​។

ដើម្បី​បំពេញតម្រូវការ​កើនឡើង​នេះ អាកាសយានដ្ឋាន​ទីក្រុង​សិន​ជិន គ្រោង​នឹង​ណែនាំ​ជើង​ហោះ​ហើរ​ត្រង់​ទៅ​កាន់​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម នៅ​ខែកក្កដា​ខាង​មុខ​នេះ​។ លើស​ពី​នេះ​ទៀត ផ្លូវ​ហោះហើរ​ថ្មី​ដែល​ត​ភ្ជាប់​ទីក្រុង​សិន​ជិន​ទៅ​កាន់​គោលដៅ​ពេញ​និយម​ដូច​ជា ទីក្រុង​អូ​សា​កា ប្រទេស​សិង្ហ​បុរី ទីក្រុង​បាងកក និង​ទីក្រុង​ហាណូយ គ្រោង​នឹង​បើក​ដំណើរ​នៅ​ចុងឆ្នាំ​នេះ​។

ភាព​ទាក់ទាញ​ជា​ពិសេស​របស់​ទីក្រុង​សិន​ជិន គឺ​លើស​ពី​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​ទៅ​ទៀត ភាព​ល្បីល្បាញ​ដោយសារ​តែ​តួនាទី​របស់​ទីក្រុង​នេះ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផលិតកម្ម​សកល នៅ​ជិត​ទីក្រុង​ហុងកុង និង​មាន​តម្លៃ​រស់នៅ​ទាប​។

លើស​ពី​នេះ​ទៀត ទីក្រុង​សិន​ជិន​ផ្តល់​នូវ​ហេតុផល​គួរ​ឱ្យ​ទាក់ទាញ សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​សហគ្រិន​ផង​ដែរ​។ បន្ថែម​ពីលើ​ការ​ទាក់ទាញ​ជា​សាកល​របស់​ខ្លួន ទីក្រុង​សិន​ជិន​ទទួល​បាន​ភាព​ល្បីល្បាញ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ពេល​តារា​យូ​ធូប​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក IShowSpeed ដែល​មាន​អ្នក​តាមដាន​ជិត​៤០​លាន​នាក់ បង្ហាញ​វត្ត​មាននៅ​ទីនោះ​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​រយៈពេល​៥​ម៉ោង​ពី​ទីក្រុង​សិន​ជិន នៅ​ក្នុង​យូ​ធូប​របស់​ខ្លួន ដោយ​ទាក់ទាញ​អ្នក​ទស្សនា​រហូត​ដល់ ៨,៧​លាន​នាក់​ឯណោះ​។

ការ​ជំរុញ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​សម្រួល​នីតិវិធី​ធ្វើ​ដំណើរ និង​លើកលែង​តម្រូវការ​ទិដ្ឋាការ​សម្រាប់​ប្រទេស​ជា​ច្រើន គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ទូលំទូលាយ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ស្ទុះ​ងើបឡើង​វិញ បន្ទាប់​ពី​ការ​រឹត​បន្តឹង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ជាក់ស្តែង​នៅ​ឆ្នាំ​២០២៤ ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ទៅ​កាន់​ប្រទេស​ចិន​បាន​កើនឡើង​ដល់ ២០,១​លាន​នាក់ ពោល​កើនឡើង ១១២% បើ​ធៀប​នឹង​ឆ្នាំ​២០២៣​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​រដ្ឋបាល​អន្តោប្រវេសន៍​ជាតិ​របស់​ប្រទេស​ចិន​បាន​ចេញផ្សាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ