ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងឡានម៉ូតូបុ.កគ្នា ៖ រដ្ឋមន្ត្រីយុត្តិធម៌ពន្យល់ថា មិនមែនអាធំសុទ្ធតែខុស ហើយអាតូចសុទ្ធតែត្រូវទេ

6 ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​អាធំ (​ឡាន​)​សុទ្ធតែ​ខុស ហើយ​អាតូច​(​ម៉ូតូ​)​សុទ្ធតែ​ត្រូវ​នោះ​ទេ ។ នេះ គឺជា​ការ​ពន្យល់​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។ លោក រដ្ឋមន្ត្រី ក៏​បាន​ពន្យល់​ផង​ដែរ​ថា…

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​អាធំ (​ឡាន​)​សុទ្ធតែ​ខុស ហើយ​អាតូច​(​ម៉ូតូ​)​សុទ្ធតែ​ត្រូវ​នោះ​ទេ ។ នេះ គឺជា​ការ​ពន្យល់​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។ លោក រដ្ឋមន្ត្រី ក៏​បាន​ពន្យល់​ផង​ដែរ​ថា «​ត្រូវ ឬ​ខុស អាស្រ័យ​លើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុ​តាង​» ។

គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ ខណ​:​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ជា​រៀងរាល់ថ្ងៃ ។ ក្នុង​ចំណោម​នោះ វា​ក៏​មានការ​បុ​.​ក​គ្នា​រវាង​ឡាន និង ម៉ូតូ​ផង​ដែរ ។ នៅ​ពេល​ដែល​មានការ​បុ​.​ក​គ្នា​រវាង​ឡាន ឬ​អាធំ និង​ម៉ូតូ ឬ​អាតូច អ្នកខ្លះ​ច្រើន​ទម្លាក់​កំហុស​លើ​ឡាន ឬ​អាធំ ។

ដូច្នេះ ការ​ពន្យល់​របស់​លោក រដ្ឋមន្ត្រី អាច​ជា​សារ​មួយ​ដែល​ប្រជាជន​កម្ពុជា​គ្រប់​រូប​អោយ​យល់​ថា អ្វី​ៗ​គឺ​ស្ថិត​លើ​អង្គហេតុ និង​ច្បាប់ ។

ដូច្នេះ​គ្រប់​គ្នា ត្រូវ​បង្កើន​ការ​គោរព​ច្បាប់ ដើម្បី​កម្ពុជា​ឈាន​ឆ្ពោះទៅ​រក​នីតិរដ្ឋ​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ