ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ភ្លៀង​មួយ​តំណក់ បែរជា​មាន​រន្ទះបា.ញ់​ផ្ដា​.​ច់​សង្ខារ​កសិករ​ម្នាក់​ស្លា.ប់​ភ្លាម

7 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​រន្ទះ​បា​.​ញ់​ស្លាប់​នៅ​ក្បែរ​ភ្លឺស្រែ ខណៈ​ផ្ទៃមេឃ​ស្រទុំ តែ​គ្មាន​ភ្លៀង​ធ្លាក់​មួយ​ដំណក់​សោះ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ស្ថិត​នៅ​ចំណុច​វាលស្រែ​មួយ​ន្លែ​ង ក្នុងភូមិ​ដូន​ទ្រី…

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​រន្ទះ​បា​.​ញ់​ស្លាប់​នៅ​ក្បែរ​ភ្លឺស្រែ ខណៈ​ផ្ទៃមេឃ​ស្រទុំ តែ​គ្មាន​ភ្លៀង​ធ្លាក់​មួយ​ដំណក់​សោះ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ស្ថិត​នៅ​ចំណុច​វាលស្រែ​មួយ​ន្លែ​ង ក្នុងភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី នៅ​ពេល​កំពុង​រៀបចំ​ព្រោះស្រូវ​នៅ​លើ​ដីស្រែ​របស់​គាត់ ។

យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ភូ ផុត ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ ឃុំ​កើតហេតុ ។ គាត់​ត្រូវ​រន្ទះបាញ់​ដួល​ស្លាប់​ក្បែរ​ភ្លឺស្រែ​យ៉ាង​រន្ធត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ការ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ ដោយសារ​តែ​ពេល​កើតហេតុ គ្មាន​ភ្លៀង​ធ្លាក់​មួយ​តំណក់​ទេ ។ ពេល​នោះ មេឃ​គ្រាន់តែ​ស្រទុំ ហើយ​ក៏​មាន​រន្ទះបាញ់​យ៉ាង​សាហាវ​បែប​នេះ ។
បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ជន​រង​គ្រោះ​កំពុង​រៀបចំ​ព្រោះស្រូវ​លើ​ដីស្រែ​ដែល​ទើប​សម្អាត​រួច ។ គាត់​មាន​កាន់​ធុង​ស្ពេ​ត្រូ​ក្នុង​ដៃ​ផង ដើម្បី​ដាក់​ស្រូវ​យក​ទៅ​ព្រោះ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ស្រប​ពេល​នោះ ស្រាប់តែ​ផ្ទៃ​មេឃងងឹត​រកកលភ្លៀង តែ​មិន​ទាន់​ស្រក់​ទឹកភ្លៀង​មួយ​តំណក់​ផង បែរជា​មាន​រន្ទះបាញ់​លាន់​កក្រើក​បណ្ដាល​ឲ្យ​ត្រូវ​ចំ​ជន​រង​គ្រោះ ដេក​ដួល​ស្លាប់​ក្បែរ​ភ្លឺស្រែ​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ​ភ្លាម​ៗ​ដែរ ក្រោយ​ទ​ទូល​បាន​ព័ត៌មាន​នេះ ដើម្បី​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ស្នាម​របួស​នៅ​លើ​ទ្រូង និង​កន្លែង​ផ្សេង​ទៀត រីឯ​ធុង​ស្ពេ​ត្រូ​ដែល​គាត់​កាន់​សម្រាប់​ដាក់​ស្រូវ​យក​ទៅ​ព្រោះ ក៏​ត្រូវ​រន្ទះបាញ់​បែក​ខ្ទេច​ដែរ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ បាតុភូត​ធម្មជាតិ​ដ៏​កាច​សាហាវ​នេះ បាន​កើតឡើង​ស្ទើរ​ដំណាល​ៗ​គ្នា នៅ​ស្រុក​បាណ​ន់ និង​ស្រុក​មោង​ប្ញ​ស្សី ។ តាម​សេចក្ដីរាយការណ៍​នៅ​ស្រុក​បាណ​ន់ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​ខូចខាត​អស់​ចំនួន​០៥​ខ្នង តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

សេចក្ដីរាយការណ៍​ដដែល​បាន​បញ្ជាក់​ថា លំនៅ​ឋាន​ដែល​ខូចខាត​នោះ ភាគច្រើន​របើក​ដំបូល​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ដ៏​កាច​សាហាវ​នេះ ដែល​អាច​កើតឡើង​ដោ​យថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ