ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​១​ខ្សែក្នុងក្រុងសិរីសោភ័ណ បែ.កភក់ជ្រាំ​នៅ​រដូវភ្លៀង​ ពលរដ្ឋ​និង​សិស្ស​កំពុងជួបការលំបា.កធ្វើដំណើរ​

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ផ្លូវ​១​ខ្សែត្រូវ​បាន​រង​ការ​ខូចខាត​រដូវភ្លៀង​ធ្លាក់​បែក​ភក់​ប្រជាពលរដ្ឋ​និង​សិស្ស​ជួប​ការ​លំបាក់ទៅ​មក​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ​ស្ថិត​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​ ។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ផ្លូវ​១​ខ្សែត្រូវ​បាន​រង​ការ​ខូចខាត​រដូវភ្លៀង​ធ្លាក់​បែក​ភក់​ប្រជាពលរដ្ឋ​និង​សិស្ស​ជួប​ការ​លំបាក់ទៅ​មក​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ​ស្ថិត​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ ​ផ្លូវ​១​ខ្សែ​ដេ​ល​រង​ការ​ខូចខាត​ប្រមាណ​ជិត​២០០​ម៉ែត្រ​ដែល​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​និង​សិស្ស​ទៅ​សិក្សា​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​បែក​ភក់​ជួប​ការ​លំបាកទៅ​មក​បែក​ភក់​ជាប់​ម៉ូតូ​មិន​អាច​​ធ្វើដំណើរឆ្លងកាត់ ដូច្នេះ​សុំ​អោយ​អាជ្ញាធរ​ក្រុង​ ​ខេត្ត​ ​ឬ​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ ​ជួយសម្រួលផង​​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​វា​ពិតជា​លំបាក់​សម្រាប់​ប្រជាពលរដ្ឋ​និង​សិស្ស​ដែល​ធ្វើដំណើរឆ្លងកាត់​ទៅមក ​ព្រោះ​ពេល​ភ្លៀង​បែក​ភក់​ជាប់​ម៉ូតូ​ទៅ​មក​មិន​រួច​ខាត​ទាំង​ការ​សិក្សា​ដល់​សិស្ស​ព្រោះ​ផ្លូវ​នេះ​ខូច​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដូច​ជា​អាជ្ញាធរ​សង្កាត់​/​ក្រុង​មើល​រំលង​ទុក​អោយ​ប្រជាពលរដ្ឋ​លំបាក​ដល់​ណា​ទៀត​។

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អភិបាល​ខេត្តបន្ទាយមានជ័យ​ឯកឧត្តម អ៊ុំ រាត្រី ​សូម​ជួយ​ជួសជុល​ ឬក​សាង​ ដើម្បីឱ្យប្រជាពលរដ្ឋ​ និងសិស្សានុសិស្សបានធ្វើដំណើរទៅ​មក​ស្រួល​ផង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ