ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បានដកតំណែកមេទ័ពជើងគោករុស្ស៊ី ឧត្ដមសេនីយអូឡេកសាលីអ៊ូកូវ ។ នេះបើយោងតាមក្រិត្យមួយចេញផ្សាយ នាថ្ងៃទី១៥ ឧសភាដោយវិមានក្រឹមឡាំង មុនមានការចរចាជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលតួកគី ។
ឧត្ដមសេនីយអូឡេកសាលីអ៊ូកូវ ត្រូវបានតែងតាំងជាលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខជាតិ
រុស្ស៊ី ដែលជាអង្គការពិគ្រោះយោបល់សំខាន់ ដែលតែងរួមប្រជុំក្រោមអធិបតីភាពរបស់លោក
ពូទីន ហើយលោកត្រូវដកចេញពីតំណែងបច្ចុប្បន្ន។
លេខាធិការរបស់ក្រុមប្រឹក្សានោះ គឺអតីតរដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី លោកស័រហ្គេយឆយហ្គូដែលត្រូវបានតែងតាំងកាលពីឆ្នាំទៅមិញ។ បន្ទាប់ពីតំណែងរដ្ឋមន្ត្រីការពារប្រទេសត្រូវដកពីលោកឆយហ្គូ ហើយដាក់ជំនួសវិញដោយសេដ្ឋកិច្ចវិទូលោកអានដ្រេអ៊ីបេលូសូវ ឧត្ដមសេនីយឬអ្នកទទួលខុសត្រូវខាងការពារប្រទេសច្រើនរូបត្រូវបានចាប់ខ្លួនពីបទពុករលួយ។
កាលពីសប្ដាហ៍មុនឧត្ដមសេនីយអូឡេកសា លីអ៊ូកូវ ជាអ្នកបញ្ជាក្បួនព្យុហយាត្រាយោធាដ៏ធំថ្ងៃទី៩ ឧសភា នៅទីលានក្រហម ដែលកំណត់ពីខួបលើកទី៨០នៃជ័យជម្នះរបស់រុស្ស៊ីលើពួកណាហ្ស៊ីអាល្លឺម៉ង់។
លោកជាមេបញ្ជាការកងទ័ពចើងគោករុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤មក ហើយជាអ្នកទៅត្រួតពិនិត្យអន្តរាគមន៍យោធារុស្ស៊ីក្នុងសង្គ្រាមនៅស៊ីរី និងការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ