ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចរចាបញ្ចប់ស.ង្គ្រា.ម.អ៊ុយ​ក្រែនត្រូវបាន​ខកខាន​

1 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​ការ​ចរចា​រវាង​រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន ​ត្រូវ​បើក​ធ្វើ​នា​ថ្ងៃ​ទី​១៥​ ឧសភា ​នៅ​ក្រុង​អ៊ីស្តង់់​ប៊ុល​តួ​ក​គី ទីបំផុត​ ខកខាន ​ដោយ​ការ​ចរចា​ត្រីភាគី​ត្រូវ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៦…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​ការ​ចរចា​រវាង​រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន ​ត្រូវ​បើក​ធ្វើ​នា​ថ្ងៃ​ទី​១៥​ ឧសភា ​នៅ​ក្រុង​អ៊ីស្តង់់​ប៊ុល​តួ​ក​គី ទីបំផុត​ ខកខាន ​ដោយ​ការ​ចរចា​ត្រីភាគី​ត្រូវ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៦ ​ឧសភា​ វិញ​។ ពេញ​មួយ​ថ្ងៃ​ទី​១៥​ ឧសភា​ ការ​ប្រមាថគ្នារ​រវាង​ភាគី​អ៊ុយ​ក្រែ​ន ​និង​រុ​ស្ស៊ី​បាន​ផ្ទុះ​ឡើង ​។

ប្រ​ធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ដោយ​ចោទប្រកាន់​គណៈប្រតិភូ​រុ​ស្ស៊ី បញ្ជូន​មក​ក្រុង​អ៊ី​ស្ដង់​ប៊ុល​ថា ជា​គណៈប្រតិភូ​ក្លែងក្លាយ រុ​ស្ស៊ី​បាន​តបត​វិញ​ដោយ​ចាត់​ទុក​លោក​ហ្សេ​ឡេ​ន​ស្គី​ថា​ជា​តួ​ត្លុក​។

ទីបំផុត ​នា​វេលា​ល្ងាច​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ម៉ា​កូ​រ៉ូ​ប៊ី​យ៉ូ​បាន​កែប្រែ​ស្ថានការណ៍​ដោយ​លើក​ឡើង​ថា ការ​ចរចា​សន្តិភាព​រវាង​រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន មិន​អាច​ធ្វើ​បាន​ក្នុង​ថ្ងៃ​ទី​១៥​ឧសភា​ដូច​ការ​គ្រោងទុក​ឡើយ​ហើយ​លោក​ថា អា​មេ​រិ​ក​ក៏​មិន​ច្បាស់​ដែរ​ចំពោះ​អ្វី​ដែល​កើត​មាន​នា​ថ្ងៃ​ទី​១៦​ឧសភា​។ លោក​ទទួលស្គាល់​ថា​បណ្ដា​តំណាង​របស់រុ​ស្ស៊ី ដែល​បញ្ជូន​ទៅ មិន​មាន​កម្រិត​ដូច​ការ​រំពឹង​ទុក​ឡើយ​។ ទោះបី​យ៉ាងណា​លោក​ជម្រុញ​ឲ្យ​គ្រប់​ភាគី​នាំ​គ្នា​ទៅ​កាត់​មាត់សមុទ្រ​BOSPHORE​។

ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូទី​ន​បាន​បញ្ជូន​ទៅ​តែ អនុរដ្ឋមន្ត្រី​ការ​បរទេស​និង​ការពារ​ប្រទេស ដឹកនាំ​ដោយ​ទីប្រឹក្សា​លោក​គឺ​លោក​វ្ល៉ា​ឌី​មៀរ​មេ​ឌី​ន​ស្គី​។ ទីប្រឹក្សា​រូប​នោះ​ថ្លែង​ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​មួយ​នៅ​ក្រុង​អ៊ីស្តង់​ប៊ុល​ថា យើង​រង់ចាំ​ជួប​ភាគី​អ៊ុយ​ក្រែ​ន​ព្រឹកស្អែក​ចាប់ពី​ម៉ោង​១០​ទៅ​។ ពិត​ណាស់​លោក​ហ្សេ​ឡេ​ន​ស្គិ​មិន​ទៅ​ចូលរួម​ទេ​ព្រោះថា​សម​ភាគីរុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​មិន​មក​ចូលរួម ដូច្នេះ​រដ្ឋមន្ត្រី​ការពារ​ប្រទេស លោក​រ៉ូ​ស្ទេ​ម​អ៊ូ​មី​នឹង​ដឹកនាំ​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​។

នា​ល្ងាច​ថ្ងៃ​ទី​១៥​ឧសភា​ប្រភព​មួយ​នៃ​ក្រសួងការបរទេស​តួ​ក​គី​អះអាង​ថា តាម​មើលទៅ​ដំណើរការ​នៃ​ការ​ចរចា​ហាក់​មិន​ច្បាស់លាស់​ឡើយ​ដោយ​អះអាង​ថា ការ​ចរចា​ត្រីភាគី​ស្ថិត​ក្នុង​របៀបវារៈ​សម្រាប់​ថ្ងៃ​ទី​១៦​ឧសភា ជំនួស​ការ​ចារ​ចា​ដោយ​ផ្ទាល់រុ​ស្ស៊ី-​អ៊ុយ​ក្រែ​ន​។ កិច្ចប្រជុំ​ត្រីភាគី​នោះ​មួយ​ផ្នែក​គឺ​រវាង​អា​មេ​រិ​ក អ៊ុយ​ក្រែ​ន​និង​តួ​ក​គី ហើយ​មួយ​ផ្នែក​ទៀត​រវាង​រុ​ស្ស៊ី​ អ៊ុយ​ក្រែ​ន​និង​តួ​ក​គី​។

ទោះបី​យ៉ា​ណា​ លោក​ហ្សេ​ឡេ​ន​ស្គី​គូសបញ្ជាក់​ថា បណ្ដា​អ្នក​ចរចា​អ៊ុយ​ក្រែ​ន ត្រូវ​ចរចា​លើ​បទ​ឈប់​បាញ់​គ្នា​មួយ​។ ចំណែក​ប្រធាន​គណៈប្រតិភូ​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​មេ​ឌី​ន​ស្គី​វិញ​លើក​ឡើង​ថា ប្រទេស​លោក​ចាត់​ទុក​ការ​ចរចា​ថ្មី ត្រូវធ្វើ​បន្ត​ការ​ចរចា​ទ្វេភាគី​ដែល​មិន​សម្រេច​កាលពី​ឆ្នាំ​២០២២​។ លោក​អះអាង​ថា​ត្រៀម​លើ​លទ្ធភាព​នៃ​ការ​សម្របសម្រួល​គ្នា តែ​មិន​និយាយ​លម្អិត​ឡើយ​និង​ថា គណៈប្រតិភូ​របស់​លោក​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​សេចក្ដីសម្រេច​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ