រាជធានីភ្នំពេញ ៖ ប្រកាសជាសាធារណៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មិនមានការលក់ដូរព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះទេទោះបីជាមានការដាក់ដំណើរព្រលានយន្តហោះអន្តរជាតិតេជោថ្មី ស្ថិតក្នុងទឹកដីខេត្តកណ្តាល នៅពេលខាងមុខនេះក្តី គឺទុកកន្លែងនឹងជាកន្លែងប្រវត្តិសាស្ត្ររបស់រដ្ឋ ។

ថ្លែងនៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ ក្នុងពិធី«អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា» នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិតសភា នរគបាលកម្ពុជាសម្តេចបវរធិបតីបានគូសបញ្ជាក់ថា «គេថា មានការលក់ដូចព្រលានយន្តហោះអន្តរជាតិនៅពេលដំណើរការព្រលានយន្តហោះថ្មី តែខ្ញុំសូមបញ្ជាក់ថា ទី តាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញរក្សានៅដដែល ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ» ។
សម្តេចបវរធិបតីបានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានការជជែកគ្នាខ្លាំងណាស់ថា រាជរដ្ឋាភិបាលប្រមាណ១៥ឆ្នាំមុន បានលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ តើពាក្យនឹងបានមកពីណា! ១៥ឆ្នាំមុន យើងមិនទាន់មានគម្រោងធ្វើព្រលានយន្តហោះថ្មីផង តើយើងលក់យ៉ាងណា? បើមានគម្រោងលក់មែនសូមឯកសាហ្នឹងមកក្រែងលខ្ញុំមិនដឹង ព្រោះថាមានតែ២នាក់ទេ ដែលមានសិទ្ធិសម្រេចដោះដូរកន្លែងណាមួយ គឺសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងរូបខ្ញុំ ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី មិនដែលបានជជែកគ្នារឿងលក់ព្រលានយន្តហោះពោធិ៍ចិនតុងនឹងផង ។ ដូច្នេះ អ្នកដែលជជែកគ្នានោះ ខ្ញុំសូមឲ្យបញ្ចប់ទៅ ។
សម្តេចបវរធិបតីបានគូសបញ្ជាក់ថា «ម៉ោងនេះ ពេលនេះ គឺគ្មានគោលការណ៍ ហើយពីមុនមក ក៏គ្មានគោលការណ៍កន្លែងណាដែលថា សម្រេចលក់ព្រលានយន្តហោះនេះ ឲ្យឯកជននោះទេ។ សំណួរសួរមានឬអត់? ខ្ញុំឆ្លើយថា អត់មានទេ ហើយមិនដែលមានទេ ហើយក៏គ្មានគម្រោងលក់ព្រលានយន្តហោះនេះដែរ សូមបញ្ជាក់ឲ្យច្បាស់» ។
សម្តេចបវរធិបតីក៏បានលើកឡើងថា គម្រោងព្រលានយន្តហោះពោធិ៍ចិនតុង (ព្រលានយន្តហោះអន្តរជាតិភ្នំពេញ) កម្ពុជាបានផ្តល់សិទ្ធិជាកុងត្រាផ្តាច់មុខទៅក្រុមហ៊ុនសម្បទានបារាំង(SCA)មានសិទ្ធិប្រតិបត្តិ មិនមែនសិទ្ធិជាម្ចាស់នោះទេ ។
ម្ចាស់ព្រលានយន្តហោះបច្ចុប្បន្ន និងអនាគត គឺនៅតែរបស់អាកាសចរណ៍ស៊ីវិលដែលជារបស់រដ្ឋដដែល ហើយក្រុមហ៊ុនបារាំង គឺជាអ្នកប្រតិបត្តិ ។ ជាមួយគ្នានោះដែរ សម្តេចបវរធិបតីបានឲ្យដឹងថា សម្តេចបានសម្រេចធ្វើការផ្ទេរការហោះហើរពីព្រលានយន្តហោះចាស់ទៅព្រលានយន្តហោះថ្មី នៅថ្ងៃទី៩ ម៉ោង១២យប់ចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ ការផ្ទេរនោះ គឺមានន័យថា បិទប្រតិបត្តិការកន្លែងយន្តហោះចុះទៅកន្លែងថ្មី ។
ទោះបីជាមានការផ្ទេរកន្លែងចាស់ក្តី កន្លែងនឹងស្ថិតក្នុងការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល ហើយស្នើឲ្យសមត្ថកិច្ចធ្វើការការពារសន្តិសុខទ្រព្យសម្បតិ្តនៅទីតាំងនៅព្រលានចាស់ រួមទាំងការការពារល្បាតនៅជុំវិញនឹង ។
សម្តេចបានប្រកាសសម្តេចបានសម្រេចផ្ទេរទីតាំងព្រលានយន្តហោះចាស់ទៅកាន់ព្រលានយន្តហោះថ្មី ហើយដីនៅព្រលានយន្តហោះចាស់គឺនៅជារដ្ឋដដែល ។ បច្ចុប្បន្ន យើងរក្សាកន្លែងហ្នឹងនៅដដែលហើយត្រៀមទុកវា ។
សម្តេចក៏បានឲ្យដឹងថា ទីតាំងព្រលានយន្តហោះចាស់នេះ ត្រូវរក្សាទុក ១-ជាកន្លែងប្រវត្តិសាស្ត្រ ដោយមិនឲ្យបាត់ដែលជាអតីតព្រលានយន្តហោះ ជាស្នាព្រះហស្ថព្រះបាទព្រះបរ មរតនកោដ្ឋនៃយើង ហើយជាកន្លែងបំរើលើវិស័យដឹកជញ្ជូនផ្លូវអាកាសរាប់សិនឆ្នាំកនេះនោះទេ។
២-ជាជម្រើសដែលផ្តល់ដល់សាធារណៈជនប្រើប្រាស់ ជាអតិបរមាដោយមិនឲ្យឯកជននោះទេ ។ ហ្នឹងប្រែក្លាយជាអ្វីមួយ ឬទ្រព្យសម្បត្តិអ្វីមួយ ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកភ្នំពេញអាចប្រើប្រាស់ជាអតិប្បរមា ។
៣-ការធ្វើឬរូបមន្តនៃការធ្វើ ឬគ្រប់គ្រង ប្រើប្រាស់យ៉ាងណាក៏ដោយ ត្រូវធ្វើដោយចីរភាព ហើយត្រូវធានាទ្រព្យសម្បតិ្តទាំងនេះជាទ្រព្យសម្បត្តិរដ្ឋ ។
សម្តេចបវរធិបតីបានបន្ថែមថា ទាំងសម្តេច និងសម្តេចតេជោ មិនដែលគិតថា លក់ទីតាំងព្រលានយន្តហោះទៅឲ្យក្រុមហ៊ុនណា ដើម្បីធ្វើអចលនទ្រព្យនោះទេ គឺទុករក្សាដើម្បីផលប្រយោជន៍សាធារណៈ ហើយសំខាន់បំផុត នៅតែជាអចលនទ្រព្យរបស់រដ្ឋនៅទៅថ្ងៃអនាគត់ ខ្ញុំសូមបញ្ជាក់ ។
សម្តេចបវរធិបតីបានអះអាងថា បើគ្មានសម្តេច និងសម្តេចតេជោ ធ្វើការសម្រេចឬគោលការណ៍នោះទេ គ្មានអ្នកណាមានសិទ្ធិដោះដូរកន្លែងនេះនោះទេ។ អាចលើកលែងតែមានអ្នកណានិយាយប្រាប់គេថា តំណាងឲ្យខ្ញុំហើយធ្វើការចរចា (ខ្ញុំអត់ដឹង) តែគ្មានគោលការណ៍ចេញពីរាជរដ្ឋាភិបាលនោះទេ ។ គ្មានពីអតីតកាល បច្ចុប្បន្នកាល និងអនាគត ក៏គ្មានដែលចំពោះការលក់ដូចកន្លែងព្រលានយន្តហោះចាស់នឹង ។
សម្តេចបវរធិបតីបានប្រាប់ទៅអ្នករកស៊ីឯកជនថា បើឯកជនណាចង់ធ្វើការវិនិយោគ ឬដោះដូរ
ខ្ញុំស្នើឲ្យទៅរកកន្លែងផ្សេងទៅ ព្រោះកន្លែងនេះទុកសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់
យើង៕
ចែករំលែកព័តមាននេះ