ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញខ្មូតឈើ៣នាក់ អត់មានមហាបុគ្គលណា​ហ៊ា.ន​​បង្ក្រា.បឡើយ

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មួយ​រយៈពេល​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​បាន​ធ្វើការ​ផ្សព្វផ្សាយ​រិះគន់​ចំ​ៗ ទៅ​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​ឱ​រ៉ា​ល់​និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​ពិ​សេ​នោះ​បាន​រាយការណ៍​ពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ ឈ្មោះ​ថៅ រុន ថៅកែ អុល…

ខេត្តកំពង់ស្ពឺ​ ៖ មួយ​រយៈពេល​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​បាន​ធ្វើការ​ផ្សព្វផ្សាយ​រិះគន់​ចំ​ៗ ទៅ​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​ឱ​រ៉ា​ល់​និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​ពិ​សេ​នោះ​បាន​រាយការណ៍​ពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ ឈ្មោះ​ថៅ រុន ថៅកែ អុល និង ថៅកែ រ៉ា ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​មេ​ឈ្មួញ​ចាស់វស្សា​ខាង​បំផ្លិចបំផ្លាញ​ព្រៃឈើ ជូន​ទៅ​អស់លោក មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដែល​មាន​ស្នាក់​ការ​តាម​ដងផ្លូវ​និង​នៅ​តាម​គោលដៅ​ជា​ច្រើន​ផង​ដែរ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ទាំង​អស់នោះ ហាក់​មិនសូវ​អើពើ និង​មិន​ហ៊ាន​បង្ក្រាប​គោ​យន្ត​កន្ត្រៃ ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​នោះ​ឡើយ ​។ សង្ស័យមេឈ្មួញចេះរកផលចែកគ្នារស់ទេដឹង?

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​÷ មេក្រុម​ឈ្មួញ​ទាំង​បី​នាក់​ខាងលើ​នេះ តែងតែ ចូល​ដឹក​ជញ្ជូន​ឈើ​គ្រឿងផ្ទះ បាន​ដោយ​យ៉ាង​រលូន ស្ទើរតែ ជា​រៀង​រាល់​យប់ ដោយ​ប្រើ​ម​ធ្យោ​យ​បាយ តាម​គោ​យន្ត​កន្ត្រៃ​ជា​ច្រើន​ម៉ែត្រគូប​។ ការ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​របស់​មេ​ឈ្មួញ​ល្បីឈ្មោះ​បី​នាក់​ខាងលើ​នេះ ចេញពី​ចំណុច​ជើង​ឱ​រ៉ា​ល់ បើក​ឆ្លង​កាត់មុខ​ប៉ុស្តិ៍ ស្នាក់​ការ​រង​របស់​បរិស្ថាន​ស្រែ​កិន ដែល​មាន​លោក ចាន់ ប្រចាំការ និង​ឆ្លងកាត់ ស្នាក់​ការ​មេព្រៃ ដែល​មានឈ្មោះ លោក ច​ន ទើប​ចូល​តាម​ខ្លោងទ្វារ​ក្រុមហ៊ុន ចំការ​អំពៅ ទើប​ចេញ​វិញ​តាម​ខាងជើង​ផ្សារ​អម​លាំង ទើប​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​បង្គោល គីឡូម៉ែត្រ​៨៨~៨៩​។ ជួនកាល​ក្រុម​ឈ្មួញ​ទាំង​បី​នាក់​ខាងលើ ដឹក​ជញ្ជូន​តាម​មុខ​ប៉ុស្តិ​និង​សាលា ឃុំ​ត្រពាំង​ជោ ឆ្ពោះទៅ​ស្រុក​ថ្ពង នៃ​ខេត្តកំពង់ស្ពឺ​។ ពួកគេសង្ស័យចេះចែកគ្នារស់យូរហើយ ។​

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ការ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ​ថៅកែ រុន ថៅកែ អុល និង​ឈ្មោះ​ថៅកែ រ៉ា នេះ ពួក​គេ​បាន​រៀបចំ​រត់ការ បង់លុយ​ជូន​សមត្ថកិច្ច និង​មន្ត្រី ជំនាញ​នានា​នៅ​តាម​ដងផ្លូវ​រួចរាល់​អស់ហើយ​។ មាន​ដូច​ជា​មន្ត្រី​បរិស្ថាន​ស្រែ​កិន មេព្រៃ​ស្រែ​កិន នគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ ​ព្រមទាំងមន្ត្រីច្រើនក្រុមទៀត ដែលប្រចាំការតំបន់នោះ ។ ដោយសារ​តែ​លុយ​បាំង​មុខ​អស់លោក​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​នានា​នេះ​ហើយ ទើប​បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ឡើង​ដដែល ហើយ​ថែម​ទាំង​មិន​ហ៊ាន​ចាប់​បង្ក្រាប​ទៀត​ពីព្រោះ​តែ​អស់លោក ខ្លាច​អំណាច​របស់​លោក​ថៅកែ រុន ថៅកែ អុល និង​ថៅកែ រ៉ា ដែល​មាន​ខ្នងបង្អែក​ធំ និង​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង នោះ​ហើយ​។

ជាក់ស្តែង​កាលពី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ​ថ្មី​ៗ​នេះ គោ​យន្ត​កន្ត្រៃ ដឹក​បទល្មើស​ព្រៃឈើ​របស់​លោក​ថៅកែ រុន លោក​ថៅកែ អុល និង​លោក​ថៅកែ រ៉ា បាន​ដឹក​ជញ្ជូន ឈើ​គ្រឿងផ្ទះ ចេញពី​តំបន់​ជើងភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ចំការ​អំពៅ ដូច​រៀបរាប់​ខាងលើ​មែន​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា​តើ​លោក​ថៅកែ រុន លោក​ថៅកែ អុល និង​លោក​ថៅកែ រ៉ា មាន​អំណាច និង​លុយ​ច្រើន​ប៉ុណ្ណា បានជា​ហ៊ាន​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​ដោយ​រលូន ហើយ​បើកបរ​ឆ្លងកាត់​ក្នុង​ចំការ​អំពៅ ខណៈ​ដែល​មាន​មន្ត្រី​យោធា កម្លាំង​សមត្ថកិច្ច​យាមកាម​យ៉ាង​តឹងតែង​នោះ?

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​លើក​ឡើង​ថា បើសិនជា​អស់លោក​មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស និង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន បុគ្គល ឈ្មោះ​ថៅកែ រុន​ ​ថៅកែ អុល និង​ថៅកែ រ៉ា ​ប្រាកដស្រួលដូចបកចេក ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ