ឆ្នាំមុន! ដំឡូងកៃពឹង ឬដំឡូងចិន លក់បានថ្លៃ ឆ្នាំនេះកសិករនាំគ្នាដាំច្រើន
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ក្រោយដំឡូងកៃពឹង ឬដំឡូងចិនឆ្នាំមុនបានថ្លៃឆ្នាំនេះប្រជាកសិករបាននាំគ្នាដាំច្រើននៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ ប្រជាកសិករបានប្រាប់ថា៖ដំឡូងកៃពឹងរឺដំឡូងចិនឆ្នាំមុនបានថ្លៃ ឆ្នាំនេះប្រជាកសិករបាននាំគ្នាដាំច្រើនព្រោះដាំក្នុង១រ៉ៃស្មើ៤០ម៉ែត្របួនជ្រុងអាចទទួលផលបានទម្ងន់ជាមធ្យោមបាន៣ទៅ៤តោនដែរ។ ប្រជាកសិករបានបញ្ជាក់ថា៖ដំឡូងកៃពឹងត្រូវបានដាំរយៈ៦ទៅ៧ខែអាចបានទទួលផលភាគច្រើនប្រជាកសិករនាំគ្នាដាំចាប់ពីខែមីនានិងខែមេសាមុនរឺក្រោយចូលឆ្នាំបើដាំបានដើមដៃលក់មុនគេបានថ្លៃទើបប្រជាកសិករសម្រុកដាំមុនធ្វើស្រែកាលពីឆ្នាំ២០២៤កន្លងដំឡូងកៃពឹងរឺដំឡូងចិនលក់ក្នុង១គីឡូក្រាមតំលៃ៣.០០០ទៅ៣.៥០០រៀល។ ប្រជាកសិករបានបញ្ជាក់ថា៖ដំឡូងកៃពឹងត្រូវបានបែបថ្មីដាក់ទុយោទឹកស្រោចដំឡុង១ថ្ងៃម្តងក្រោយដុះហើយបាន២ទៅ៣តឹកអាចស្រោច១សប្តាហ៍២ដង…
ចែករំលែកព័តមាននេះ