ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ស្កា.ត់​ឆ្លង​ដរ​ផង ជិះឡាន​ឈ្នួល​ផង មក​ទិញ​ថ្នាំ​ញៀ.ន​ជ.ក់ ​លុះ​ត្រឡប់​ទៅ​វិញ ខំលា.ក់​ថ្នាំ​ក្នុង​អាវក្នុងទៀត តែត្រូវ​បែ.កការណ៍

1 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​រក្សា​ទុក​នឹង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្រោយ​ស្កាត់​ឆ្លង​ដរ ជិះឡាន​ឈ្នួល មក​ទិញ​ថ្នាំ​ញៀន​ជក់ ជក់​រួច​ត្រឡប់​មក​វិញ​ដោយ​លាក់​ថ្នាំ​ញៀន ក្នុង​អាវទ្រនាប់…

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​រក្សា​ទុក​នឹង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្រោយ​ស្កាត់​ឆ្លង​ដរ ជិះឡាន​ឈ្នួល មក​ទិញ​ថ្នាំ​ញៀន​ជក់ ជក់​រួច​ត្រឡប់​មក​វិញ​ដោយ​លាក់​ថ្នាំ​ញៀន ក្នុង​អាវទ្រនាប់ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់ ។ ប្រតិបត្តិការ​នេះ​ដែល​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០២​និង ៤០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវលំ ស្ថិត​នៅ​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ កម្លាំង​អន្តរាគមន៍​ស្រុក​ល្វាឯម បាន​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្ដាល ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ឈ្មោះ ប៊ុ​ន ង៉ា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្ដាល
ដោយ​មានការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ឆែកឆេរ រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​០២​កញ្ចប់​តូច និង​កែវ​សម្រាប់​ជក់​ថ្មាំ​ញៀន​ចំនួន​០១ ដាក់​ក្នុង​អាវ​ត្រ​នា​ប់ ពេល​នោះ​កម្លាំង​ជំនាញ​ក៏​ឃាត់​នាំ​ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ដើម្បី​បន្ត​នីតិវិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ង៉ា បាន​ឆ្លើយ​សារភាព​ថា កន្លង​មក​ខ្លួន​តែងតែ​ឆ្លង​ដរ​ផ្លូវ​ត្រី នៅ​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ទៅ​កៀនស្វាយ ដើម្បី​ជិះឡាន​ឈ្នួល​ទៅ​ទិញ​ថ្នាំ​ញៀន (​ម៉ា​ទឹកកក​) នៅ​ម្ដុំ​ច្រាំង​បាក់​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដើម្បី​យក​មក​ប្រើប្រាស់​ ​ដោយ​ទិញ​ម្ដង​ៗ​តម្លៃ​ចាប់ពី​ប្រាំពីរ​ម៉ឺន​ទៅ ប្រាំបី​ម៉ឺន​រៀល​។

លុះ​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង ០០​នាទី​ថ្ងៃត្រង់ ខ្លួន​បាន​ឆ្លង​ដរ​ផ្លូវ​ត្រី រួច​ជិះឡាន​ឈ្នួល​ទៅ​ច្បារ​អំពៅ​ម្ដុំ​ច្រាំង​បាក់ ដើម្បី​ទិញ​ថ្នាំ​ញៀន​ពេល​ទៅ​ដល់​ច្បារ​អំពៅ ក៏​ចុះ​ពី​ឡាន​ឈ្នួល​ដើរទៅ​ម្ដុំ​ច្រាំង​បាក់​ដើម្បី​ទិញ​ថ្នាំ ចំនួន ០២​កញ្ចប់​តូច ក្នុង​តម្លៃ​ប្រាំមួយ​ម៉ឺន​រៀល ពេល​ទិញ​បាន​ហើយ អ្នកលក់​បានឱ្យ​កែវ​សម្រាប់​ជក់ និង រំលែក​ថ្នាំ​ញៀន​ខ្លះ​ឱ្យ​ខ្លួន​ប្រើប្រាស់​នៅ​ទីនោះ ពេល​ប្រើប្រាស់​រួច​ហើយ​នាង​ខ្ញុំ​បាន​យក​ថ្នាំ​ញៀន (​ម៉ា​ទឹកកក​) និង​កែវ​សម្រាប់​ជក់​ថ្នាំ​ញៀន​ដាក់​ចូល​ក្នុង​អាវទ្រនាប់ រួច​ជិះឡាន​ឈ្នួល​ត្រឡប់​មក​វិញ ពេល​ឆ្លង​ដរ​ផ្លូវ​ត្រី​ដល់ត្រើយ​ម្ខាង​ស្រុក​ល្វាឯម ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​សួរនាំ និង​ឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​ចំនួន​០២​កញ្ចប់ និង​កែវ​សម្រាប់​ជក់​ចំនួន​០១ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ