រាជធានីភ្នំពេញ ៖ ស្នងការនគបាលរាជធានីភ្នំពេញបានកំពុងតែកសាងសំណុំរឿងករណីបុករៈនៅពីក្រោយនៅបណ្តោយផ្លូវព្រះនរោត្តមបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសជាច្រើននាក់ ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ គួររំលឹកថា នគរបាលម្នាក់បើករថយន្តបុ.ករះ បណ្តាលឱ្យស្លា.ប់មនុស្សម្នាក់ រងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅលើផ្លូវមហាវិថី ព្រះនរោត្តម
យោងតាបណ្តាញសង្គមរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៥បានលើកឡើងថា តាមបទ បញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការ នគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់ និងស្រាល០៥នាក់នោះ អ្នកបើករថយន្តដែលជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថា ចំពោះករណីនេះក្រសួង មហាផ្ទៃនឹងធ្វើការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ព្រោះកន្លងមកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសថាមិនថាមន្ត្រីនគបាល ឬអ្នកណាទេឲ្យតែបង្កគ្រោះថ្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតគឺមិនត្រូវអត់ឱនជាដាច់ដាត។
សូមបញ្ជាក់ថា: កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣:៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។
រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើ រតាមបណ្ដោ យមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានយន្តជាច្រើ នគ្រឿងដែលធ្វើដំណើរ ស្របទិសគ្នា ។ហេតុការណ៍នេះបង្កឲ្យមានមនុស្សស្លាប់០១នាក់រងរបួសធ្ងន់០២នាក់ និង រងរបួសស្រាល០៣ស្រាល។
មូលហេតុគ្រោះថ្នាក់គឺ អ្នកបើកបររថយន្ត LEXUS RX400H បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L។
អ្នកដែលបើកបរបុករះនេះត្រូវបានគេស្គាល់អត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុករះ បណ្ដាលឱ្យស្លាប់និងរបួសជាច្រើននាក់នោះហើយ គឺប្រធាការិយាល័យភស្តុភានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោកវរៈសេនីយ៍ឯក ហ៊ុន ហេង ។
គឺលោកវរៈសេនីយ៍ឯក ហ៊ុន ហេង ជាប្រធាការិយាល័យភស្តុភានៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងចំណោមជនរងគ្រោះច្រើននាក់ដែលរងរបួស។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ៖ មុនកើតហេតុគេឃើញ នាយនគរបាល រូបនោះ បើករថយន្តម៉ាក ឡិចសុីស 400h ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2188 បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ ទិសដៅសំដៅទៅវិមានឯករាជ្យ។ ខណៈបើករថយន្តចុះពីលើស្ពានបានបន្តិច រថយន្តបានរេចង្កូតទៅបុករះម៉ូតូ១គ្រឿង រថយន្ត ព្រុស និងកង់បីឥណ្ឌា២គ្រឿងទៀត ធ្វើអោយបុរសជាអ្នកបើកម៉ូតូ កង់បីឥណ្ឌាម្នាក់ ស្លាប់ភ្លាមៗ ហើយរថយន្ដបង្កក៏បន្តទៅបុកបង្គោលដែក និងដើមឈើ១ដើមទៀត ទើបធ្វើឲ្យរថយន្ត ទៅមុខលែងរួច។
ក្រោយពីបង្កហេតុភ្លាមៗ អ្នកបើករថយន្ដបង្កមិនបានគេចខ្លួនទៅណានោះទេ និងត្រូវបាន កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនយកទៅកាន់អធិ ការដ្ឋាននគរបា លខណ្ឌចំការមន ដើម្បីសាកសួរបន្ថែម និងចាត់តាមនីតិវិធី។ ចំណែកឯសពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕











ចែករំលែកព័តមាននេះ