ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រា.ប​​ក្មេ.ង​ទំនើ.ង​២​ក្រុម​ ឃាត់ខ្លួន​​១០​នាក់​ និង​ដកហូត​ដាវ ​កាំបិ.ត​ជា​ច្រើន ក្រោយធ្វើសកម្មភាព២ករណី

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​ក្រុម​ក្មេង​ទំនើង​YSK ហៅ (​យេ​ី​ង​ស្រលាញ់​គ្នា​) និង ក្រុម​Aline (​ហៅ​អេ​លៀន​)​ចំនួន​១០​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​គ្នា​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បង្ក្រាប​បាន​ដោយ​ដកហូត​បាន​ម៉ូតូ​និង​កាំបិត​ដាវ​ជា​ច្រើន​។ ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា​ឆ្នាំ​២០២៥​បន្ទាប់​ពី​ជនសង្ស័យ​មាន​បក្សពួក​ច្រើន​អ្នក​បាន​ធ្វើ​សកម្មភាព​បង្ក​ហិង្សា​ដោយ​អេ​ត​នា​ចំនួន​ពីរ​ករណី ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​និង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​។ ជនសង្ស័យ…

រាជធានី​ភ្នំពេញៈ​ក្រុម​ក្មេង​ទំនើង​YSK ហៅ (​យេ​ី​ង​ស្រលាញ់​គ្នា​) និង ក្រុម​Aline (​ហៅ​អេ​លៀន​)​ចំនួន​១០​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​គ្នា​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បង្ក្រាប​បាន​ដោយ​ដកហូត​បាន​ម៉ូតូ​និង​កាំបិត​ដាវ​ជា​ច្រើន​។

ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា​ឆ្នាំ​២០២៥​បន្ទាប់​ពី​ជនសង្ស័យ​មាន​បក្សពួក​ច្រើន​អ្នក​បាន​ធ្វើ​សកម្មភាព​បង្ក​ហិង្សា​ដោយ​អេ​ត​នា​ចំនួន​ពីរ​ករណី ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​និង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​។

ជនសង្ស័យ ដែល​ឃាត់ខ្លួន​១-​ឈ្មោះ នី គី​នី​ន ហៅ អា​នី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ,២-​ឈ្មោះ ចាន់ ថារ​ទ្ធី ហៅ អា​រិ​ទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,៣-​ឈ្មោះ គង់ ឧត្តម ហៅ អាដំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,៤-​ឈ្មោះ ជឹ​ម សំណាង ហៅ អាណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,៥-​ឈ្មោះ ហ៊​ង ម៉េ​ង​សាន ហៅ អា​សាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ,៦-​ឈ្មោះ កុសល វិសាល ហៅ អា​សាល ប្រុស អាយុ​១៧​ឆ្នាំ​,៧-​ឈ្មោះ ហ៊ុន ថូ​បូ​រ៉ា​យុទ្ធ ហៅ អា យុទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,៨-​ឈ្មោះ សេ​ម មក​រា ហៅ អាមក​រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,៩-​ឈ្មោះ ថៃ សីហា ហៅ អា​សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ១០-​ឈ្មោះ ភឿន សុភា​នី ហៅ​អា​ភី ប្រុស អាយុ​១៧​ឆ្នាំ ។

តាម​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា
ដោយ​​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ ឧសភា ឆ្នាំ​២០២៥,​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ និង​លោក​វរៈសេនីយ៍ឯក ម៉​ម សា​វន​ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ដឹកនាំ​កំលាំង​ចុះ​បង្ក្រាប​ដោយ​ផ្ទាល់ បាន​សហការ​ជាមួយ​កំលាំង​ជំនាញ​ផែ្ន​ក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​១០​នាក់ ដូ​ក​ហូត​, ដាវ​៣ ដេ​ី​ម ,​កាំបិត ប៉័ងតោ​២ ដេ​ី​ម ,​កាំបិត​ផ្គាក់ ១​ដេ​ី​ម​។

តា​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ទៀត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង 10 នាក់​នោះ​បន្ទាប់​ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចំនួន​ពីរ​ករណី ករណី​ទី​១ បង្ក ហិង្សា​ដែល​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ក្មេង​ទំនេ​ី​ង​) នៅ​ចំនុច ផ្លូវ​ផ្លូវ​ថៃ​ហ្គ័​រ សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ១២:៤០​នាទី​យប់ និង​ករណី​ទី​២: បង្ក ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ក្មេង​ទំនេ​ី​ង​) នៅ​ចំនុច ផ្លូវ​១០៤ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី ថ្ងៃ​ទី​១១​ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៣:០៦​នាទី​យប់ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​នៅ​មាន​បក្សពួក​នៅ​សេសសល់​ទៀត​ហើយ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន ឲ្យ​ដល់​ឬ​ស​គល់​ដោយ​មិន​យោគយល់​នោះ​ឡើយ​។

ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ