ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះហើយទឹកចិត្តម្តាយ ! មេដំរីមួយក្បាលដើរជុំវិញឡានទាំងចិត្តឈឺផ្សារ ក្រោយកូនរបស់វាជួបគ្រោះថ្នា.ក់នឹងឡានបុ.ក

9 ម៉ោង មុន

ម៉ា​ឡេ​ស៊ី ៖ ទឹក​ចិត្តជា​ម្តាយ មិន​ថា មនុស្ស ឬ​ក៏​សត្វ​នោះ​ទេ តែងតែ​ស្រលាញ់​សណ្តោស​ប្រណី​ដល់​កូន​ៗ ។ ជាក់ស្តែង រឿងរ៉ាវ​សោកសៅ​មួយ…

ម៉ា​ឡេ​ស៊ី ៖ ទឹក​ចិត្តជា​ម្តាយ មិន​ថា មនុស្ស ឬ​ក៏​សត្វ​នោះ​ទេ តែងតែ​ស្រលាញ់​សណ្តោស​ប្រណី​ដល់​កូន​ៗ ។ ជាក់ស្តែង រឿងរ៉ាវ​សោកសៅ​មួយ ដែល​ទាក់ទាញ​ចំណាប់​របស់​របស់​មហាជន​នោះ គឺ​មេ​ដំរី​មួយ​ក្បាល​ស៊ូទ្រាំ​ឈរ​តាំងពី​ព្រឹក​ដល់​យប់ បន្ទាប់​ពី​ឃើញ​កូន​របស់​វា​គ្រោះថ្នាក់ នៅ​ដេក​ងា​.​ប់​នៅ​ក្រាម​រថយន្ត ។

ប្រាកដ​ណាស់ រឿង​នេះ មាន​តែ​ការ​ចូលរួម​សោកស្តាយ​ចំពោះ​សោក​នា​.​ដ​កម្ម​កើត​លើ​កូន​ដំរី​ឈ្មួ​ល​មួយ​ក្បាល ដែល​បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃអាទិត្យ នៅ​លើ​ផ្លូវ​ហា​យ​វេ East-West ។ ក្នុង​នោះ​ឃើញ​ថា ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៥ ជា​ទិវា​មាតា​ពិភពលោក ពោល​ក្តី​ស្រឡាញ់​ម្តាយ និង​កូន​មិន​អាច​កាត់ថ្លៃ​បាន ដោយ​មេ​ដំរី​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​កូន​របស់​វា​ឡើយ បន្ទាប់​ពី​ឃើញ​កូន​វា​ជាប់​ក្រោម​រថយន្ត ដោយ​បុក​នោះ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត​មាន SCMP និង The Star ។

ជា​ការ​ពិត ក្នុង​រូបភាព​នោះ គឺ​មេ​ដំរី​មិន​ទៅ​ណា​ទេ ដោយនៅ​ជុំវិញ​ឡាន​ដឹក​ទំនិញ​ដែល​ដឹក​សត្វ​មាន់ ដោយ​វា​ព្យាយាម​ជួយ​កូន​ដែល​ជាប់​នៅ​ក្រោម​រថយន្ត ។

សូម​ជម្រាប​ដែរ​ថា វី​ដេ​អូ​ដ៏​គួរ​ឲ្យ​សោកស្ដាយ​របស់​កូន​ដំរី​មួយ​ក្បាល និង​មេ​ដំរី ដែល​ព្យាយាម​រុញ​ឡាន ដែល​បាន​បុ​.​កកូន​វា​ងា​.​ប់ ពេល​កំពុង​ឆ្លងកាត់​ផ្លូវ​ហា​យ​វេ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​អ៊ីនធឺណិត ធ្វើ​ឲ្យ​មានការ​សោកស្ដាយ និង​កំហឹង​យ៉ាង​ខ្លាំង ។

មេ​ដំរី មិន​ព្រម​ចាក​ចេញពី​កូន​របស់​វា តាំងពី​ព្រឹក​ព្រលឹម រហូត​ដល់​ពេល​ថ្ងៃ​រះ​ម្តងទៀត ទោះបីជា​ដេញ​វា​ចេញ​ក៏​ដោយ ។ មន្ត្រី​នាយកដ្ឋាន​សត្វព្រៃ​សំអាត ផ្លូវ​ហា​យ​វេ ដែល​ជា​ដ៏​មាន​សក្តានុពល​សំខាន់​មួយ​ត​ភ្ជាប់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត និង​ខាងលិច​នៃ​ឧបទ្វីប​ម៉ា​ឡេ​ស៊ី ។ នៅ​ថ្ងៃ​បុណ្យ​ម្ដាយ​ដំរី​មួយ​ក្បាល បាន​បង្ហាញ​យើង​ពី​អ្វី​ដែល​ជា​ក្ដី​ស្រឡាញ់​របស់​ម្ដាយ ។ ក្នុង​វី​ដេ​អូ​មួយ ដែល​ត្រូវ​បាន​គេ​ចែករំលែក​យ៉ាង​ទូលំទូលាយ អ្នក​ចូល​មើល​ច្រើន​ជាង ៧​ម៉ឺន​ដង ដែល​បង្ហាញ​ពី​ភាព​សោកសៅ និង​បង្ហោះ​លើ​អ៊ីនធឺណិត ។

ផ្លូវ East-West Highway មាន​ផ្ទៃដី​ទំហំ 30,000 ហិ​កតា នៃ​ព្រៃ​បម្រុង Belum-Temenggor ក្នុង​រដ្ឋ Perak បាន​ក្លាយជា​ចំណុចក្តៅ​សម្រាប់​ការ​ប៉ះទង្គិច និង​ការ​ជួប​ប្រទះ​យ៉ាងច្រើន​ជាមួយ​សត្វព្រៃ នៅ​ពេល​ដែល​ការ​តាំងទី​លំនៅ​របស់​មនុស្ស និង​កាន់កាប់​ជម្រក​សត្វ ។ ព្រៃ​នៃ​តំបន់​នេះ លាតសន្ធឹង​ទៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា មាន​អាយុកាល​១៣០​លាន​ឆ្នាំ គឺជា​ជម្រក​នៃ​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ ដូច​ជា ខ្លា និង​ខ្លាឃ្មុំ ។

ក្រុម​អ្នក​អភិរក្ស​បាន​អំពាវនាវ​ថា តំបន់​នេះ​មាន​សត្វព្រៃ​ជា​ច្រើន​បាន​ឆ្លងកាត់​នៅ​តាម​បណ្តោយ​ផ្លូវ​ហា​យ​វេ ហើយ​ក៏​ជាទី​ជម្រក​របស់​វា​ផង​ដែរ ។ កាលពី​ចន្លោះ​ឆ្នាំ​២០២៣ និង​២០២៤ សត្វ​ខ្លា​ម៉ា​ឡា​យ៉ា ចំនួន ៦ ក្បាល ត្រូវ​បាន​ស​ម្លា​.​ប់​ដោយ​យានជំនិះ​បើក​ឆ្លងកាត់​ផ្លូវ ។

រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បម្រែបម្រួល​អាកាសធាតុ លោក Nik Nazmi Nik Ahmad និយាយ​ថា ការ​ស្លា​.​ប់​របស់​សត្វព្រៃ គឺជា​សោក​នា​.​ដ​កម្ម ដែល​យើង​គួរ​ខិតខំ​ប្រឹងប្រែង​អភិរក្ស​សត្វព្រៃ ។ លោក​ថា សោក​នា​.​ដ​កម្មនេះ​កើតឡើង​ចំ​ពេល​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​សត្វព្រៃ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ។ កាលពី​ខែមេសា អាជ្ញាធរ​បាន​រក​ឃើញ​គ្រោងឆ្អឹង​សត្វ​ដំរីព្រៃ ដែល​ជិត​ផុត​ពូជ​ចំនួន​ពីរ​ក្បាល នៅ​ក្នុង​ព្រៃ​នៃ​រដ្ឋ Sabah ដែល​ធ្វើ​ឱ្យ​មានការ​ជូនដំណឹង​ជា​ថ្មី អំពី​ការ​កើនឡើង​នៃ​ការ​បរបាញ់​យក​ភ្លុក ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ