ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​បងប្អូនជីដូនមួយជិះ​ម៉ូតូ​ដា.ក់​អន្ទា.ក់​កណ្ដុរ​​ពេល​មេឃ​ភ្លៀង​ឈប់​ជ្រកក្នុង​​​ខ្ទម​ក្បែរ​ផ្លូវត្រូវ​រន្ទះបា.ញ់​ស្លា.ប់​ទាំង​២​នាក់

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​៖ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ ២០២៥​ វេលា​ម៉ោង​៣និង៤០​នាទីរសៀល មាន​ភ្លៀង​ធ្លាក់​និង​ផ្គរ​រន្ទះ​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ស្ល​ក្រាម​ ស្រុកស្វាយចេក​…

ខេត្តបន្ទាយមានជ័យ ​៖ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ ២០២៥​ វេលា​ម៉ោង​៣និង៤០​នាទីរសៀល មាន​ភ្លៀង​ធ្លាក់​និង​ផ្គរ​រន្ទះ​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ស្ល​ក្រាម​ ស្រុកស្វាយចេក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​ករណី រន្ទះបាញ់​ស្លាប់​មនុស្ស​ចំនួន​០២​នាក់ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ លេខ​៥៦​អា ភូមិ​ខ្លែង​ព​ណ៍​ត្បូង​ ​ឃុំស្ល​ក្រាម​ស្រុក ស្វាយចេក​ខេត្តបន្ទាយមានជ័យ​ខាងត្បូង​កា​រ៉ា​ស​សាំង​ប្រហែល​២០​ម៉ែ​ត​ ។

លោក​វិរៈ​សេនីយ៍​ឯក​ ជា​ ស្លូញ​ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះទាំង២នាក់ខាងលើ ក្នុងនោះ​ម្នាក់ឈ្មោះ​​អ៊ឹម សុ​វ​ណ្ណា​  ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ​និងម្នាក់ទៀត​​អ៊ឹម វណ្ណ​ឈី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ។ ជនរងគ្រោះ​ទាំង​២​នាក់​ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និងរស់នៅ​ភូមិ​កំណប់​ជាមួយ​គ្នា​, ឃុំ​ស្ល​ក្រាម​. ស្រុកស្វាយចេក​ ខេត្តបន្ទាយ​មាន​ជ័យ​ ។

លោក​អធិការ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ ​តាម​ការ​សួរ​បំភ្លឺ​ពីរ​ឈ្មោះ អឿ​ន សុ​ផា​ន់​ណា ភេទ​ស្រី អាយុ ៣៤​ឆ្នាំ​រស់នៅ​ភូមិ​ខ្លែង​ព​ណ៍​ត្បូង ឃុំ​ស្ល​ក្រាម​. ស្វាយចេក​ខេត្ត​បន្ទាយ​មានជ័យ បាន​រាយការណ៍ ថា នៅ​មុន​ពេល​កើតហេតុ​នៅ​ចន្លោះ​ម៉ោង​១៥ និង៤០​នាទី​ដល់​ម៉ោង​១៦និង១៥ ​មាន​មនុស្ស​ប្រុស​០២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ដាក់​អន្ទាក់​កណ្តុរ ហើយក៍​បាន​ឈប់​ជ្រក​ភ្លៀង​នៅ​ក្រោម​ខ្ទម​ក្បែរ​ផ្លូវជាតិ​ដោយ​ជនរងគ្រោះ​ឈ្មោះ អ៊ឹម វ​ណ្ណា​  ជិះ​ម៉ូតូ​ទ្រី​ម សេ​១០០​សេរី​ចាស់​  ព​ណ៍​ក្រហម​( គ្នាន​ស្លាក​លេខ )​បាន​ទៅ​ឈប់ក្បែរ​ខ្ទម នៅ​ចិញ្ចើម​ផ្លូវ​ខាងកើតហើយក៍​ចូល​ជ្រក​ភ្លៀង​ក្រោម​ខ្ទម ។

​និងម្នាក់ទៀត​​ឈ្មោះ អ៊ឹម វណ្ណ​ឈី ជិះ​ម៉ូតូ​វេ​វសេ​១០០ សេរី​ចាស់ ព​ណ៍​ក្រហម( គ្មាន​ស្លាក​លេខ )​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ក្បែរ​ខ្ទម នៅ​ចិញ្ចើម​ផ្លូវ​ខាងលិច​  រួច​ហើយក៍​ដើរ​ឆ្លងថ្នល់​ទៅ​ជ្រក​ភ្លៀង​ក្រោម​ខ្ទម​ជាមួយ​គ្នា​ឈ្មោះ អ៊ឹម វ​ណ្ណា នៅ​ខាងកើត​ផ្លូវ​ ។ បន្ទាប់​មក​​គាត់​ក៍បាន​ដើរទៅ​ផ្ទះ ពេល​ទៅ​ដល់​ផ្ទះ​ប្រមាណ​ជា​១០​នាទី ស្រាប់តែ​លឺសូ​រន្ទះបាញ់​. ក្រោយ​ពី​រន្ទះបាញ់​រួចហើយ​​គាត់​បាន​ជិះ​ម៉ូតូ​ដឹក​ក្មួយទៅ​អោយ​គ្រូខ្មែរ ស្តោះ បូសពេល​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​ឃើញ​មនុស្ស​ដែល​ជ្រក​ភ្លៀង​ស្លាប់​ទាំង​០២​នាក់​តែ​ម្តង ពេល​នោះ​​គាត់​​ក៏​បានខ​ល​ប្រាប់​លោក​ព្រឿ​ន សុ​ភី​ជា​មេ​ភូមិ​ខ្លែង​ព​ណ៍​ត្បូង​. និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។

លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានចុះទៅពិនិត្យឃើញថាជនរងគ្រោះ២នាក់ដែលស្លាប់ក្នុងខ្ទមក្បែផ្លូវជាតិលេខ៥៦និងមានម៉ូតូ២គ្រឿងដឹកអន្ទាក់កណ្តុរអាចជនរងគ្រោះទាំង២នាក់ទៅរកដាក់អន្ទាក់កណ្តុរហើយពេលភ្លៀងធ្លាក់ចូលជ្រកក្នុងខ្ទមស្រែត្រូវរន្ទៈបាញ់ស្លាប់ទាំង២នាក់ក្រោយពិនិត្យហើយសាកសពជនរងគ្រោះប្រគល់ជូនសាច់ញាតិ។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ក្រោយសាកសួរសាច់ញាតិជនរងគ្រោះទាំង២នាក់ជិៈម៉ូតូ២គ្រឿង១គ្រឿងម៉ាក់ហុងដាឌ្រីមសេរីចាស់ និង១គ្រឿងទៀតម៉ាក់វ៉េវសេរីចាស់ដែលជិៈចេញពមានឌុបកញ្ឆេដឹកការ៉ុងច្រកអន្ទាក់កណ្តុរហើយទទួលដំណឹងត្រូវបានរន្ទៈបាញ់ស្លាប់ទាំង២នាក់បងប្អូនជីដូនមួយពេលនេះត្រូវបានសាច់ញាតិយកគោយន្តទៅដឹកសាកសពមកផ្ទៈធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ