ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​6,5​រី​ស្ទ័រ​នៅ​​នូវែល​សេ​ឡង់

12 ឆ្នាំ មុន

ការ​រញ្ជួយដី​មួយ​មាន​កម្លាំង​៦,៥​រី​ស្ទ័រ​កើត​មាន​នៅ​កោះ​ខាង​ជើង​របស់​នូវែល​សេ​ឡង់​ កាល​ពី​រសៀល​ថ្ងៃ​ទី​៥ កក្កដា​។ ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ​ដែល​កើត​មាន​​នា​វេលា​ម៉ោង​១៥ និង​៣៦​នាទី​ម៉ោង​ក្នុង​ស្រុក​ស្ថិត​នៅ​ភាគ​ខាង​លិច​ក្រុង​ TAUPO ក្នុង​ជម្រៅ​១៥០​គីឡូ​ម៉ែត្រ​

ការ​រញ្ជួយដី​មួយ​មាន​កម្លាំង​៦,៥​រី​ស្ទ័រ​កើត​មាន​នៅ​កោះ​ខាង​ជើង​របស់​នូវែល​សេ​ឡង់​ កាល​ពី​រសៀល​ថ្ងៃ​ទី​៥ កក្កដា​។ ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ​ដែល​កើត​មាន​​នា​វេលា​ម៉ោង​១៥ និង​៣៦​នាទី​ម៉ោង​ក្នុង​ស្រុក​ស្ថិត​នៅ​ភាគ​ខាង​លិច​ក្រុង​ TAUPO ក្នុង​ជម្រៅ​១៥០​គីឡូ​ម៉ែត្រ​។

នោះ​ជា​ការ​បញ្ជាក់​របស់​វិទ្យា​ស្ថាន​ភូមិ​សាស្ត្រ​ និង​នុយ​ក្លេ​អ៊ែរ​នូ​វែល​សេ​ឡង់​។ ការ​រញ្ជួយ​ដី​នេះ​ញ៉ាំង​ឱ្យ​មាន​ការ​ញ័រ​រង្គើរ​នៅ​រដ្ឋ​ធានី​វែល​លិញ​តោន នៅ PAL-MER​STON ខាង​ជើង​ ក្រុង​ NAPIER និង​ក្រុង BLENHEM។​ ក្រុម​ប្រឹក្សា​ស្រុក TAUPO និង​ក្រុម​ប្រឹក្សា​ក្រុង​វែល​លិញ​តោន​គូស​បញ្ជាក់​ថា ពុំ​មាន​សេចក្តី​រាយ​ការណ៍​ពី​ការ​ខូច​ខាត​នៅ​ឡើយ​សម្រាប់​ពេល​នេះ​៕