ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួនមនុស្សខ្ចីលុយធនារគារ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនបានកើនឡើង

3 អាទិត្យ មុន

របាយការណ៍​មួយ​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ខ្ចី​លុយ​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន ក្នុង​រយ​:​ពេល​បី​ខែ​ដើមឆ្នាំ​២០២៥​បើ​ប្រៀបធៀប​រយ​:​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២៤ ។ របាយការណ៍​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន CBC ( Credit…

របាយការណ៍​មួយ​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ខ្ចី​លុយ​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន ក្នុង​រយ​:​ពេល​បី​ខែ​ដើមឆ្នាំ​២០២៥​បើ​ប្រៀបធៀប​រយ​:​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២៤ ។

របាយការណ៍​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន CBC ( Credit Beaureau of Cambodia) បានអោយ​ដឹង​ថា​ពាក្យសុំ​កម្ចី​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​បាន​កើនឡើង​៥​ភាគរយ​នៅ​ត្រីមាស​ទី​មួយ ឆ្នាំ​២០២៥ ពី​ខែមករា ដល់​ខែមីនា ។

ការ​កើនឡើង​នេះ គឺ​ឆ្លុះ​បញ្ចាំង​អំពី​ទីផ្សារ​ឥណទាន​មាន​ភាព​សកម្ម ។ ទន្ទឹម​នោះ ប្រជាជន​បាន​កាន់តែ​មានការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​ស្ថានភាព​បន្ទាន់​នៃ​ការ​ប្រើប្រាស់​របស់​ពួក​គេ​ក្នុង​ជីវភាព​រស់នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ