ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ចញ៉យៗក្នុងក្រុមហ៊ុនគ្រឿងសំណង់ ម្ចាស់តាម​ដានកាមេរ៉ាសុវត្ថិភាព ឃើញទាន់បើកឡាន​ដេញ​​បុ.ក​កង់​បី​​ក្រឡា.ប់ ចាប់បាន២នាក់​

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ហើយ​បើក​កង់​បី​រត់គេច​ត្រូវ​ជនជាតិ​ចិន​បើករថយន្ត​ដេញ​បុក​ធ្វើ​ក្រឡាប់​កង់​៣​ឥណ្ឌា កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ទល់មុខ​ក្រុមហ៊ុន​លក់​រថយន្ត…

0:00
0:00

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ហើយ​បើក​កង់​បី​រត់គេច​ត្រូវ​ជនជាតិ​ចិន​បើករថយន្ត​ដេញ​បុក​ធ្វើ​ក្រឡាប់​កង់​៣​ឥណ្ឌា កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ទល់មុខ​ក្រុមហ៊ុន​លក់​រថយន្ត BYD សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​អ្នកបកប្រែ​ឲ្យ​ជនជាតិ​ចិន​បា​ន្យ​ដឹង​ថា​ជា​រឿយ​ៗ សម្ភារៈ​ប្រើប្រាស់ និង​ខ្សែភ្លើង​ដែល​មាននៅ​ក្នុង​ក្រុម​ហ៊ុន​គ្រឿងសំណង់ និង​អគ្គិសនី​ក្រុង សុង ឆេ​ង តុង ត្រូវ​បាន​គេ​លួច ធ្វើ​ឲ្យ​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​ទីតាំង​មានការ​ខឹង​ជា​ខ្លាំង ។ លុះ​មក​ដល់​យប់​កើតហេតុ ក្រុម​ជនជាតិ​ចិន​ខាងលើ បាន​តាមដាន​កាំ​មេ​រ៉ា​សុវត្ថិភាព​ក្នុង​ក្រុមហ៊ុន ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់ ក្នុង​នោះ​ម្នាក់​ចូល​កាត់​ខ្សែភ្លើង និង​ម្នាក់​ទៀត​ឈរ​ក្បែរ​កង់​បី​ឥណ្ឌា ជា​អ្នក​ចាំ​មើលផ្លូវ ។

អ្នកបកប្រែ​ចិន​បាន​បន្ត​ថា ឃើញ​ដូចនេះ​ ​ក្រុម​ជនជាតិ​ចិន​ខាងលើ បាន​នាំ​គ្នា​ដេញចាប់​បាន​ជនសង្ស័យ​ម្នាក់ ដែល​ជា​អ្នក​កាត់​ខ្សែភ្លើង នៅ​ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លើក​ខ្សែភ្លើង​ទាំងនោះ​ដាក់​ចូល​ក្នុង​កង់​៣​ឥណ្ឌា ។

ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀត ពេល​ឃើញ​គេ​ចាប់​គ្នា​បាន​ម្នាក់ ក៏​បាន​បើក​កង់​បី​រត់គេច ប៉ុន្តែ​ត្រូវ​ក្រុម​បុរស​ចិន​ខាងលើ បើករថយន្ត​តូ​យូ​តា​ព្រូស​១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ-6450 ដេញ​បុក​កង់​បី​ឥណ្ឌា​ពីក្រោយ​បណ្តាល​ឲ្យ​ក្រឡាប់​តែ​ម្តង ។

បន្ទាប់​ពី​ក្រឡាប់​កង់​៣​ឥណ្ឌា ពួក​គេ​បាន​នាំ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដែល​ជា​អ្នក​បើក​កង់​បី​ឥណ្ឌា​នោះ រួច​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​ភាគី​ជនជាតិ​ចិន ដែល​ជា​ម្ចាស់​ខ្សែភ្លើង ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ជ្រោយចង្វារ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ