ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​៧​មក​រា​ ទុក​ឱ​សា​នវាទ​រយៈពេល​៣​ថ្ងៃ ដល់​ក្រុម​អាជីវក​លក់​ធូ​រេ​ន នៅ​ផ្លូវ​ព្រះ​សីហ​នុ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាពខណ្ឌ​៧​មក​រា ចុះ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ដល់​អាជីវក​លក់​ធូ​រេ​ន នៅ​កំណាត់​វិ​ថី​ព្រះ​សីហ​នុ ដោយ​ទុក​ឱ​សា​នវាទ រយៈពេល​០៣​ថ្ងៃ ឲ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្មយ៉ាង​អាណា​ធិ​ប​តេ​យ្យ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាពខណ្ឌ​៧​មក​រា ចុះ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ដល់​អាជីវក​លក់​ធូ​រេ​ន នៅ​កំណាត់​វិ​ថី​ព្រះ​សីហ​នុ ដោយ​ទុក​ឱ​សា​នវាទ រយៈពេល​០៣​ថ្ងៃ ឲ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្មយ៉ាង​អាណា​ធិ​ប​តេ​យ្យ បង្ក​ភាព​រញ៉េរញ៉ៃ ធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព ទីតាំង​អគារទូរគមនាគមន៍​កម្ពុជា ។

ទីតាំង ដែល​ក្រុម​អាជីវក​លក់​ធូ​រេ​ន​នោះ ស្ថិត​នៅ​មុខ​អគារ​ទូរគមនាគមន៍​កម្ពុជា ជា​សហគ្រាស​សាធារណៈ​របស់​រដ្ឋ​មាន​អាសយដ្ឋាន​លេខ​៩៥-៩៧ វិ​ថី​ព្រះ​សីហ​នុ កែង​ផ្លូវ​១០៥ ភូមិ​០១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ការ​ចុះ​អប់រំ និង​ធ្វើ​កិច្ច សន្យា​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាចថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៥ ដោយ​មានការ​ណែនាំ​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា អនុញ្ញាត​ឲ្យ​លោក គ្រួ​ច សុ​ធន នាយករង​រដ្ឋបាល ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ទុក​ឪ​សា​នុ​វាទ​រយៈ​ពេល​០៣​ថ្ងៃ ឲ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម លក់​នៅ​កំណាត់​វិ​ថី​ព្រះ​សីហ​នុ​នេះ ។

លោក គ្រួ​ច សុ​ធន នាយករង​រដ្ឋបាល បាន​បញ្ជាក់​ថា ក្រោយ​មានការ​អនុញ្ញាត​ពី​លោក​អភិបាល​ខណ្ឌ​៧​មក​រា និង​មានការ​សំណូមពរ​ពី​អគ្គាធិការដ្ឋាន នៃ​ទូរគមនាគមន៍​កម្ពុជា ដល់​អាជ្ញាធរ​មូលដ្ឋាន ពី​បញ្ហា​ក្រុម​អាជីវក​លក់​ធូ​រេ​ន ធ្វើ​អាជីវកម្ម​ការ​ចត​រថយន្ត ឬ​រទេះ និង​តាំង​លក់ដូរយ៉ាង​អាណា​ធិ​ប​តេ​យ្យ បង្ក​ភាព​រញ៉េរញ៉ៃ ធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ទីតាំង​អគារ សុំ​ឲ្យ​បញ្ឈប់​ការ​លក់ដូ​របែប​នេះ និង​សំណូមពរ​ឲ្យ​ទៅ​រក​ទីតាំង​ផ្សេង ។

លោក​នាយករង​រដ្ឋបាល បាន​ធ្វើ​កិច្ចសន្យាណែនាំ ដល់​ក្រុម​អាជីវក តែ​មាន​ក្រុម​អាជីវក​មួយ​ចំនួន ​មិន​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​នោះ ប៉ុន្តែ​នោះ​ជា​យ៉ាងណា​រដ្ឋបាល​ខណ្ឌ​ បាន​ជូនដំណឹងដោយ​ទុកឱ​សា​នវាទ​រយៈ​ពេល​០៣ សម្រាប់​រក​ទីតាំង​ថ្មី ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០៧​ដល់ ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៥​ ជា​កំណត់ ​។

ក្នុង​ករណី​ម្ចាស់​ទីតាំង​អាជីវក មិន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ រដ្ឋបាល​ខណ្ឌ​នឹង​ចាត់​វិធាន​រុះរើ ដកហូត យក​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​៧​មក​រា ដោយ​មិន​ទទួលខុសត្រូវ​លើ​ការ​ខូចខាត ឬ​បាត់បង់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ