ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់ ​៖ ​កម្ពុជា​ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ចង្កោម​ មាន​ចំនួន​ជិត​៣០​លាន​គ្រាប់ ​ស្មើ​ជាង​១​ម៉ឺន​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ចង្កោម ​មាន​ចំនួន​ជិត​៣០​លាន​គ្រាប់ ​ស្មើ​ជាង​១​ម៉ឺន​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស​នេះ​បើ​តាម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC)​ ។ ឯកឧត្តម ហេង រតនា…

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ចង្កោម ​មាន​ចំនួន​ជិត​៣០​លាន​គ្រាប់ ​ស្មើ​ជាង​១​ម៉ឺន​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស​នេះ​បើ​តាម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC)​ ។

ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួល​បន្ទុក​ជា​អគ្គនាយក ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​សរសេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥​ថា សាក្សី​ និង​ភស្តុ​តាង​សង្គ្រាម​គ្រាប់បែក​ចង្កោម ជា​ប្រភេទ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ជា​ប្រភេទ​ គ្រាប់​កាំ​ភ្លើ​ង​ធំ ​ដែល​ផ្ទុក​គ្រាប់បែក ​ឬ​គ្រាប់​មីន ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា ​៖ “នៅ​កម្ពុជា​ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ចង្កោម​ មាន​ចំនួន​ជិត​៣០​លាន​គ្រាប់​ (​កូន​គ្រាប់បែក​)​ ចន្លោះ​ពី​ដើម​ទសវត្សរ៍​១៩៦០​ ដល់​ពាក់កណ្តាល​ទសវត្សរ៍​១៩៧០ មានការ​វាយប្រហារ​ ចំនួន​ជាង​១០,០០០​ទីតាំង​ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ