ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វខ្លែងស្រាក​៤ក្បាល​ ​ជាប់​អង្គ​ប់​នៅ​របង​ផ្ទះ​ចិ​ញ្ចឹម​សត្វ​ត្រចៀកកាំ​មួយ​កន្លែង

4 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ សត្វខ្លែងស្រាក​ចំនួន​4​ក្បាល​ ត្រូវ​បាន​ជាប់​អង្គ​ប់​នៅ​របង​ផ្ទះ​ចិ​ញ្ជឹ​ម​សត្វ​ត្រចៀកកាំ​មួយ​កន្លែង ​ដែល​មាន​ទីតាំង​ក្នុងភូមិ​ត្នោត ​ឃុំ​ត្នោត​ចុង ស្រុក​បន្ទាយមាស​ ប៉ុន្តែ​​គេ​មិន​បានដឹង​ថា​សត្វ​ខ្លែង​ស្រាកនេះ​​មក​ជាប់​ប​ង្គ​ប់​នៅ​របង​ផ្ទះ​ត្រចៀកកាំ​នេះ​តាំងពី​​ពេល​ណា​ទេ​ ​ទើប​អ្នកកា​សែត​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​7 ​ខែឧសភា​…

ខេត្តកំពត ៖ សត្វខ្លែងស្រាក​ចំនួន​4​ក្បាល​ ត្រូវ​បាន​ជាប់​អង្គ​ប់​នៅ​របង​ផ្ទះ​ចិ​ញ្ជឹ​ម​សត្វ​ត្រចៀកកាំ​មួយ​កន្លែង ​ដែល​មាន​ទីតាំង​ក្នុងភូមិ​ត្នោត ​ឃុំ​ត្នោត​ចុង ស្រុក​បន្ទាយមាស​ ប៉ុន្តែ​​គេ​មិន​បានដឹង​ថា​សត្វ​ខ្លែង​ស្រាកនេះ​​មក​ជាប់​ប​ង្គ​ប់​នៅ​របង​ផ្ទះ​ត្រចៀកកាំ​នេះ​តាំងពី​​ពេល​ណា​ទេ​ ​ទើប​អ្នកកា​សែត​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​7 ​ខែឧសភា​ ឆ្នាំ​2025 ​នេះ​ទេ​។

​ប៉ុន្តែ​អ្វី​ដែល​ឃើញជាក់ស្ដែង​ ខ្លែង​ទាំង​4​ក្បាល​នោះ​បាន​ងាប់ចំនួន​2​ក្បាល​ ហើយ​នៅ​រស់​2​ក្បាល​។

​បុរស​​ចំណាស់ម្នាក់​ជា​អ្នក​ភូមិ​ត្នោត​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ​ម្ចាស់ផ្ទះ​ត្រចៀកកាំ​នេះ​នៅ​ឯ​ភ្នំពេញ​ឯ​ណ្ណោះ​ ។

​អ្នក​ភូមិ​រូប​នោះ​និយាយ​ប្រាប់​បន្ត​ថា​ សត្វ​ខ្លែងស្រាក​ដែល​ងាប់​នៅ​លើ​ដង​ដែក​នោះ​គឺ​ម្ចាស់​ត្រចៀកកាំ​គេ​ដាក់​អ​ង្គ​ប់​អោយ​ជាប់​សត្វ​ណា​ដែល​មកស៊ី​សត្វ​ត្រចៀកកាំ​គេ​ចិញ្ចឹម​ ។

​អ្នក​ភូមិ​រូប​នោះ​បាន​និយាយ​ប្រាប់​ថា​ ម្ចា​ស៉​ផ្ទះត្រចៀកកាំខាងលើនេះ គឺ​មិន​ទៀងទេ ​ជួនមួយ​ខែ​បាន​មក​ ​។

​អ្នក​ភូមិនិយាយ​ប្រាប់​បន្ត​ថា ​សត្វ​ខ្លែងស្រាក​នេះ​បាន​មក​ស៊ី​សត្វ​ត្រចៀកកាំ​គេ​ ទើប​គេ​ដាក់​អ​ង្គ​ប់​​ក៏​ជាប់​ តែបើ​ជាប់​ហើយ​នៅ​ទុំលើ​ដែក​នោះ​ច្រើន​ថ្ងៃ​ទើប​ងាប់​។ ​មាន​តែ​មេព្រៃ​ទេ​ដែល​អាច​សុំ​ម្ចាស់ផ្ទះ​ត្រចៀកកាំ​ដោះ​លែង​បាន ​ព្រោះថា​សត្វខ្លែងស្រាកក៏ជា​សត្វ​កម្រ​ផងដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ