ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​,​ប៉ាគីស្ថាន​អាច​ផ្ទុះ​សង្គ្រាម​​ក្រោយ​ការ​បា.​ញ់​ប្រ.ហារ​នៅ​កាស់​ស្មៀ

13 ម៉ោង មុន

ទី​ក្រុង​ញូដេលី៖ សំណុំ​រឿង​បាញ់​ប្រហារ​ពី​សំណាក់​ក្រុម​ភេរវ​កម្ម​ទៅ​លើ​ក្រុម​អ្នក​ទេស​ចរ​ឥណ្ឌា និង​ជន​ជាតិ​បរទេស​ដទៃ​ទៀត​នៅ​តំបន់​កាស់​ស្មៀ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​។ មិន​តែ​ប៉ុណ្ណោះ​បញ្ហា​នេះ​កាន់​តែ​ពុះ​កញ្ជ្រោល​ដែល​ធ្វើ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ថា​បើ​សង្គ្រាម​រវាង​ប្រទេស​នុយ​ក្លេអ៊ែរ​ទាំង​២​ផ្ទុះ​ឡើង​អាច​នឹង​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​។ ឥឡូវ​នេះ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​បាន​ផ្ដល់​សិទ្ធិ​គ្រប់​យ៉ាង​ឱ្យ​ពួក​យោធា​នៅ​តាម​ព្រំ​ដែន​អាច​ចេញ​ប្រតិ​បត្តិ​ការ​សឹក​ដោយ​ស្វ័យ​សម្រេច​តែ​ម្ដង​ទៅ​តាម​សភាព​ការណ៍​ជាក់​ស្ដែង​ប្រឆាំង​នឹង​ពួក​ភេរវ​កម្ម​។ ឥណ្ឌា​ចោទ​​​ថា​ប៉ាគីស្ថាន​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​ដ៏រង្គាល​នោះ​។ ប៉ុន្តែ​ប៉ាគីស្ថាន​ប្រកែក​យ៉ាង​ដាច់​អហង្ការ​។ តាម​ពិត​ ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​​ធ្លាក់​ចុះ​តាំង​ពី​យូរ​មក​ហើយ​។…

ទី​ក្រុង​ញូដេលី៖ សំណុំ​រឿង​បាញ់​ប្រហារ​ពី​សំណាក់​ក្រុម​ភេរវ​កម្ម​ទៅ​លើ​ក្រុម​អ្នក​ទេស​ចរ​ឥណ្ឌា និង​ជន​ជាតិ​បរទេស​ដទៃ​ទៀត​នៅ​តំបន់​កាស់​ស្មៀ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​។ មិន​តែ​ប៉ុណ្ណោះ​បញ្ហា​នេះ​កាន់​តែ​ពុះ​កញ្ជ្រោល​ដែល​ធ្វើ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ថា​បើ​សង្គ្រាម​រវាង​ប្រទេស​នុយ​ក្លេអ៊ែរ​ទាំង​២​ផ្ទុះ​ឡើង​អាច​នឹង​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​។

ឥឡូវ​នេះ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​បាន​ផ្ដល់​សិទ្ធិ​គ្រប់​យ៉ាង​ឱ្យ​ពួក​យោធា​នៅ​តាម​ព្រំ​ដែន​អាច​ចេញ​ប្រតិ​បត្តិ​ការ​សឹក​ដោយ​ស្វ័យ​សម្រេច​តែ​ម្ដង​ទៅ​តាម​សភាព​ការណ៍​ជាក់​ស្ដែង​ប្រឆាំង​នឹង​ពួក​ភេរវ​កម្ម​។ ឥណ្ឌា​ចោទ​​​ថា​ប៉ាគីស្ថាន​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​ដ៏រង្គាល​នោះ​។ ប៉ុន្តែ​ប៉ាគីស្ថាន​ប្រកែក​យ៉ាង​ដាច់​អហង្ការ​។ តាម​ពិត​ ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​​ធ្លាក់​ចុះ​តាំង​ពី​យូរ​មក​ហើយ​។

​នៅ​ពេល​មាន​ព្រឹត្តិ​ការណ៍​បាញ់​ប្រហារ​នោះ​កើត​ឡើង​ទៀត​ធ្វើ​ឱ្យ​ប្រ​ទេស​ទាំង​២​​កាន់​តែ​មើល​មុខ​គ្នា​លែង​ចំ​ត​ទៅ​ទៀត​ហើយ​។​​ ​សន្ធិ​សញ្ញា​សំខាន់​ៗ​ទ្វេ​ភាគី​ក៏​ត្រូវ​ព្យួរ​ទុក​ផង​ដែរ​។ ប្រទេស​ទាំង​២​បណ្ដេញ​ជន​ជាតិ​ភាគី​ម្ខាង​ទៀត​ឱ្យ​ចាក​ចេញ​ពី​ទឹក​ដី​ខ្លួន​ជា​ប្រញាប់​។ ច្រក​ចេញ​ចូល​​រវាង​ប្រទេស​ទាំង​២​ក៏​ត្រូវ​បាន​បិទ​ជិត​ឈឹង​។ សភាព​ការណ៍​ហាក់​ដូច​ជា​មិន​ស្រួល​នៅ​ពេល​ឥណ្ឌា​ឱ្យ​សញ្ញា​ថា​ខ្លួន​ត្រៀម​​វាយ​ប្រហារ​ដោយ​កម្លាំង​យោធា​ទៅ​លើ​ប៉ាគីស្ថាន​ដើម្បី​សង​សឹក​។

​ប៉ាគីស្ថាន​ប្រកាស​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​វិញ​ដោយ​សមា​មាត្រ​។​ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​ឃើញ​ថា​ប្រទេស​ទាំង​២​ចាប់​ផ្ដើម​បង្កើន​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។ ប៉ុន្តែពួក​គេ​មិន​គោល​ដៅ​ប្រើ​ប្រាស់​នុយ​ក្លេអ៊ែរ​ដើម្បី​​បញ្ឈប់​សង្គ្រាម​, មិន​មែន​ដើម្បី​​ដុត​បញ្ឆេះ​សង្គ្រាម​ទេ​។ ឥណ្ឌា​ប្រកាន់​ជំហរ​ថា​ខ្លួន​មិន​ប្រើ​ប្រាស់​នុយ​ក្លេ​អ៊ែរ​ទេ​លុះ​ត្រា​តែ​ភាគី​ម្ខាង​ទៀត​វាយប្រហារ​នុយ​ក្លេអ៊ែរ​ទៅ​លើ​ខ្លួន​មុន​។

ប៉ុន្តែ​ប៉ាគីស្ថាន​ប្រកាន់​ជំហរ​ផ្សេង​ពី​នេះ​។ ​​ទោះ​បី​ខ្លួន​មិន​ទទួល​រង​ការ​វាយ​​ប្រហារ​ដោយ​នុយ​ក្លេអ៊ែរ​ក៏​ដោយ​ បើ​សិន​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​រង​ការ​គំរាម​កំហែង​ខ្លាំង ប៉ាគី​ស្ថាន​សូម​រក្សា​សិទ្ធិ​ប្រើ​ប្រាស់​នុយ​ក្លេអ៊ែរ​ខ្នាត​តូច​ដើម្បី​ទប់​ទល់វិញ​។ បើ​មិន​ដូច្នេះ​ទៅ​មិន​​អាច​ទៅ​រួច​ជា​មួយ​ឥណ្ឌា​ទេ​។ ឥណ្ឌា​មាន​កម្លាំង​ខ្លាំង​ជាង​។ ប៉ាគីស្ថាន​ធ្លាប់​ច្បាំង​ចាញ់​ឥណ្ឌា​បី​ដង​រួច​មក​ហើយ​កាល​ពី​អតីត​កាល​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ