ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ម្ចាស់ផ្ទះ​អាល្លឺម៉ង់​ជួប​បារាំង​(ពូលA)​ ឯ​អង់គ្លេស​ជួប​ជប៉ុន​(ពូលB) ប្រជែង​គ្នាយក​លេខ១

12 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​​ពិភព​លោក​បញ្ចប់​ក្នុង​ពូល A និង B នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ មាន​4 ប្រកួត ។ ​ក្រុ​មបារាំង​​​ជួប​អាល្លឺម៉ង់​​ (ពូល A) និង​​​អង់គ្លេស​ជួបជប៉ុន​​ (ពូលB) ប្រជែង​​គ្នា​យក​លេខ 1 ​ក្នុងពូល ។ Germany ចំណាត់​ថ្នាក់​លេខ​2របស់​FIFA​វត្ត​មាន​​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​មាន​ចំនួន​៥​ដង​។ ក្រុម​អាល្លឺ​ម៉ង់​ធ្លាប់​ទទួល​បាន​ជើងឯក​ចំនួន​២​ដង​

ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​​ពិភព​លោក​បញ្ចប់​ក្នុង​ពូល A និង B នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ មាន​4 ប្រកួត ។ ​ក្រុ​មបារាំង​​​ជួប​អាល្លឺម៉ង់​​ (ពូល A) និង​​​អង់គ្លេស​ជួបជប៉ុន​​ (ពូលB) ប្រជែង​​គ្នា​យក​លេខ 1 ​ក្នុងពូល ។

ពូល A

Germany (2)  V  France(1)

Germany ចំណាត់​ថ្នាក់​លេខ​2របស់​FIFA​វត្ត​មាន​​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​មាន​ចំនួន​៥​ដង​។ ក្រុម​អាល្លឺ​ម៉ង់​ធ្លាប់​ទទួល​បាន​ជើងឯក​ចំនួន​២​ដង​(២០០៣-២០០៧) រង​ជើង​ឯក​ម្តង​(១៩៩៥)​ និង​ចំណាត់​ថ្នាក់​លេខ​4ម្តង​(១៩៩១)។ កីឡាការិនី​ឆ្នើម​2រូប​គឺ កីឡាការិនី​ខ្សែ​ប្រយុទ្ធ​ Birgit Prinz ស៊ុត​បាល់​បញ្ចូល​ទី​បាន​128គ្រាប់​ និង​កីឡាការិនី​ខ្សែ​បម្រើ Kerstin Garefrekes ស៊ុត​បាល់​បញ្ចូល​ទី​បាន​42គ្រាប់​។​ 2 ប្រកួត​ជម្រុះ​​ក្នុងពូល​គឺ 2-0-0 ទាត់​​បាល់បាន 3 គ្រាប់ និងរបូត​វិញ 1 គ្រាប់ ។ ​3 ​ប្រកួត​ចុង​ក្រោយ គឺ​ឈ្នះ England 6-2 ឈ្នះ Canada 2-1 និង​ឈ្នះ Nigeria 1-0 នៅ​អាល្លឺ​ម៉ង់ ។

France ចំណាត់​ថ្នាក់​លេខ​7របស់ FIFA ។ វត្ត​មាន​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​គឺ​មាន​ចំនួន​ម្តង​។ ក្រុម​បារាំង​មិន​ធ្លាប់​ជាប់​ជើង​ឯក​នោះ​ទេ តែ​ធ្លាប់​ចូលមក​​ដល់​ជុំ​ទី​1កាល​ពី​ឆ្នាំ​២០០៣​។ កីឡាការិនី​ឆ្នើម​មាន​បី​រូប​ គឺ​កីឡា​ការិនី​ខ្សែ​ប្រយុទ្ធ​ Marie Laur Delie ស៊ុត​បាល់​បញ្ចូល​ទី​បាន​22គ្រាប់​, កីឡាការិនី​ខ្សែ​ប្រយុទ្ធ Thiney ស៊ុត​បាល់​បាន​19គ្រាប់ និង​កីឡាការិនី​ខ្សែ​បម្រើ​ Camille​ Abily ស៊ុត​បាល់​បាន​19​គ្រាប់​។ 2 ​ប្រកួត​​ជម្រុះ​​ក្នុង​ពូល​ គឺ 2-0-0 ទាត់​បាល់បាន 5 គ្រាប់​គ្មាន​របូត​សោះ ។ 3 ប្រកួត​ចុង​ក្រោយ គឺ​លេង​​​ចាញ់ Holland 5-4 , បន្ទាប់​​​មក​ឈ្នះ Nigeria 1-0 និង​ឈ្នះ Canada 4-0 នៅ​អាល្លឺម៉ង់ ។

ប្រវត្តិ​ជួបគ្នា 2 ប្រកួតគឺ៖
06-05 Germany 3-0 France
08-09 France 1-5 Germany

Canada (4) V Nigeria (3)

Canada ចំណាត់​ថ្នាក់​​លេខ6របស់​​FIFA ។ វត្ត​មាន​​នៅ​ក្នុង​ការ​ប្រកួត​​បាល់​ទាត់​ពិភព​លោក​មាន​ចំនួន​៤​ដង​។ ក្រុម​កា​ណា​ដា​មិន​ធ្លាប់​ជាប់​​ជើង​ឯក​ តែ​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​4ម្តង​ក្នុង​ឆ្នាំ​២០០៣។ កីឡាការិនី​ឆ្នើម​គឺ​កីឡា​ការិនី​ខ្សែ​ប្រយុទ្ធ​ Melissa ស៊ុត​បាល់​បញ្ចូល​ទី​​បាន​13គ្រាប់​។ 2 ប្រកួត​​​ជម្រុះ​​ក្នុងពូលបរា​ជ័យ​​រហូត  គឺ 0-0-2 ទាត់​​បាល់​បាន​ 1 គ្រាប់ និង​របូត​វិញ​​ 6 គ្រាប់។ 3 ​ប្រកួត​​​ចុងក្រោយគឺលេង​ស្មើ Norway 1-1 , ចាញ់ Germany 2-1 និង​ចាញ់ France 4-0  នៅ​អាល្លឺម៉ង់ ។

Nigeria ចំណាត់​ថ្នាក់​លេខ​27របស់ FIFA។ វត្ត​មាន​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​មាន​ចំនួន​6ដង​។ ក្រុម​នេះ​មិន​ធ្លាប់​ជាប់​ជើង​ឯក​ពិភព​លោក​នោះ​ទេ តែ​ធ្លាប់​ឡើង​មក​ដល់​វគ្គ​1/4 កាល​ពី​ឆ្នាំ​១៩៩៩។ កីឡាការិនី​ឆ្នើមមាន​3រូប​​គឺកីឡា​ការិនី​ខ្សែ​ប្រយុទ្ធ​ Mercy Akide ស៊ុត​បាល់​បាន​49គ្រាប់​, កីឡាករ​ខ្សែ​បម្រើ​ Perpe​tua ស៊ុត​បាល់​បាន​40គ្រាប់​ និង​កីឡាការិនី​ខ្សែ​ប្រយុទ្ធ​ Stella ស៊ុត​បាល់​បាន​20​គ្រាប់​។ 2 ប្រកួត​ជម្រុះ​​ក្នុងពូល គឺ 0-0-2 គ្មាន​​ស៊ុត​បាល់​​បាន 1 គ្រាប់​សោះ តែរបូត​វិញ 2 គ្រាប់ ។ ​3 ​ប្រកួត​​ចុង​ក្រោយ​គឺ​លេង​​ចាញ់ Brazil 3-1, ចាញ់ France 1-0 និង​ចាញ់ Germany 1-0។

(ពុំ​មាន​ប្រវត្តិ​ជួបគ្នា)

ពូល B

​​England(2)  V Japan(1)

England ​ចំណាត់​ថ្នាក់​លេខ 10 ​របស់​ FIFA ។ វត្ត​​​មាន​​ក្នុង​ការ​​​ប្រកួត​បាល់​ទាត់​ពិភព​​លោក​មានចំនួន​ 2ដង ។​ ក្រុម​អង់គ្លេស​​​មិន​ដែល​ជាប់​ជើង​ឯក​នោះ​ទេ ​តែ​ធ្លាប់​បាន​ឡើង​​មក​​ដល់វគ្គ 1/4 ពី​រដង​ក្នុង​ឆ្នាំ​ 1995 ​និង 2007  ។ កីឡា​ការិនី​ឆ្នើម​មានដូចជាកីឡាការិនី​​ខ្សែ​ប្រយុទ្ធ Kelly Smith ស៊ុត​បាល់​​បញ្ចូល​ទី​បាន​ 43គ្រាប់ និង​កីឡា​ការិនីខ្សែ​​​បម្រើ​ Fara Willimans ស៊ុត​បាល់​បាន 34គ្រាប់ ។ 2 ​ប្រកួត​​​ជម្រុះ​ក្នុងពូល​ គឺ 1-1-0 ទាត់​បាល់​បាន 3គ្រាប់ និងរបូត​វិញ 2គ្រាប់ ។​ 3 ​ប្រកួត​ចុង​ក្រោយ​​គឺ​ចាញ់ Germany 6-2 ស្មើ​ Mexico 1-1 បន្ទាប់​មក​ឈ្នះ​New Zeland 2-1 នៅអាល្លឺម៉ង់ ។​

Japan ចំណាត់ថ្នាក់​លេខ 4 របស់ FIFA ។ វត្ត​មាន​នៅក្នុងការប្រកួត​​​បាល់​ទាត់ពិភព​លោក ​​មានចំនួន​៦ដង ។ ក្រុម​​នេះ​មិន​ធ្លាប់​ជាប់ជើង​ឯក​​​នោះ​ទេ ​​តែធ្លាប់​​បានឡើង​មក​ដល់​វគ្គ​ 1/4 ម្តង​​កាល​ពី​ឆ្នាំ​​ 1995  ។  កីឡា​ការិនី​​ឆ្នើ​​មមាន​ 3 ​រូប គឺកីឡា​ការិនី​​​ខ្សែ​បម្រើ​​​​ Homare Sawa ស៊ុត​បាល់​​បាន 65គ្រាប់ ​កីឡា​ការិនី ​ Nagasato  ស៊ុត​បាល់​បាន 19 គ្រាប់ ​និង​កីឡាការិនី​​ខ្សែប្រយុទ្ធ​​ Shinobu Ohno ស៊ុត​​បាល់​បាន 18 គ្រាប់ ។ ​ជម្រុះ​ក្នុង​ពូល 2 ​ប្រកួត​​ ឈ្នះរហូត​គឺ ​ 2-0-0 ទាត់បាល់​​បាន 6 គ្រាប់ ​និងរបូត​វិញ 1 ​គ្រាប់ មាន​6 ​ពិន្ទុ នាំមុខ​ England 2 ពិន្ទុ ។ 3 ​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Germany  2-0, ឈ្នះ New Zeland 2-1, និងឈ្នះ Mexico 4-0 នៅ​អាល្លឺម៉ង់ ។

ប្រវត្តិ​ជួបគ្នា 1 ប្រកួតគឺ៖
09-07 Japan 2-2 England

Mexico(3) V New Zealand(4)

Mexico ចំណាត់ថ្នាក់​លេខ 22 របស់ FIFA ។ វត្ត​មាន​ក្នុង​ការ​ប្រកួត​បាល់​ទាត់​​​ពិភព​ លោក​មានចំនួន 5 ដង ។ ​ក្រុមនេះ​​មិនធ្លាប់​ជាប់​ជើង​​ឯកនោះទេ ។ ​កីឡាការិនី​ឆ្នើម​មាន 2 រូប គឺ​កីឡាការិនី​ខ្សែ​ប្រយុទ្ធ​ Maribel Dominguez ស៊ុត​បាល់​បាន 67 គ្រាប់ និង​កីឡាការិនី​ខ្សែ​បម្រើ ​ Worbi ស៊ុត​បាល់​បាន 22 គ្រាប់ ។ 2 ​ប្រកួត​​ជម្រុះ​​ក្នុងពូលគឺ 0-1-1 ទាត់​បាល់​​​​បាន 1 គ្រាប់ និងរបូតវិញ 5 គ្រាប់ ។ 3 ប្រកួត​​ចុង​​ក្រោយ​​គឺ​ចាញ់ Brazil 5-0, ស្មើ England 1-1 បន្ទាប់​មកចាញ់ Japan 4-0 នៅ​អាល្លឺម៉ង់ ។

New Zealand ចំណាត់ថ្នាក់​លេខ 24 របស់ FIFA ។ ​​វត្ត​មាន​​ក្នុង​ការ​ប្រកួត​​បាល់​ទាត់​​ពិភព​លោក​​មានចំនួន​ 2 ដង ។ ​ក្រុមនេះ​​មិនធ្លាប់​​ជាប់​ជើង​​​ឯក​នោះទេ ។ កីឡា​ការិនី​​ឆ្នើម​​​មាន 2 រូប គឺ​​កីឡាការិនីខ្សែប្រយុទ្ធ​​​ Amber Hearn ស៊ុត​​​បាល់​បញ្ចូល​ទី​បាន 22 គ្រាប់ ​និង​កីឡាការិនី​​ខ្សែ​​បម្រើ​​ Kirsty Uallop ស៊ុត​បាល់​បាន 11គ្រាប់ ។ 2 ប្រកួត​​ជម្រុះ​​ក្នុងពូល គឺ 0-0-2 ទាត់​បាល់​​បាន 2 គ្រាប់ ​និងរបូតវិញ​ 4 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​​ចាញ់ United States 4-0 , ចាញ់​ Japan 2-1 និងចាញ់ England 2-1 នៅ​អាល្លឺម៉ង់ ។

(ពុំ​មានប្រវត្តិ​ជួបគ្នា)