ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​បាន​វត្ថុ​តាង​ ​នៅ​មិន​ទាន់ចា.ប់​មេ​ឈ្មួញ​ធំនៅឡើយ

4 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ​៖ ​មក​ទល់​ថ្ងៃ​ទី​៣០​ខែ​មេ សា​២០២៥​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់ រក​ឃើញ​មេ​ឈ្មួញ​ដែល​ជា​បុគ្គល​ពាក់ ព័ន្ធ​ទៅ​និង​បទល្មើស​ព្រៃឈើ​ក្រោយ​ការ​បង្ក្រាប​ពី​សមត្ថកិច្ច កាលពី​យប់​ថ្ងៃ​ទី​២៧​មេ​សា ២០២៥​ស្ថិត​ក្នុងស្រុក ឆែប និង​ស្រុក​រវៀង…

ខេត្តព្រះវិហារ ​៖ ​មក​ទល់​ថ្ងៃ​ទី​៣០​ខែ​មេ សា​២០២៥​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់ រក​ឃើញ​មេ​ឈ្មួញ​ដែល​ជា​បុគ្គល​ពាក់ ព័ន្ធ​ទៅ​និង​បទល្មើស​ព្រៃឈើ​ក្រោយ​ការ​បង្ក្រាប​ពី​សមត្ថកិច្ច កាលពី​យប់​ថ្ងៃ​ទី​២៧​មេ​សា ២០២៥​ស្ថិត​ក្នុងស្រុក ឆែប និង​ស្រុក​រវៀង នៅឡើយ​ទេ​។

ទាក់ទិន​ករណី​ខាងលើ​ សមត្ថ​កិ​ច្ច​​ប្រតិបត្តិការ​នោះ​ឱ្យ​ដឹង​ថា សមត្ថ កិច្ច​បាន​ឃាត់​គោ​យន្ត​កន្ត្រៃ ចំនួន​៣ គ្រឿង និង​គោ​យន្ត​ច្នៃ ១​គ្រឿង ខណៈ កំពុង​ដឹក​ជញ្ជូន​ឈើ​ដែល​គ្មាន​លិខិត អនុញ្ញាត បន្ទាប់​ត្រូវ​គេ​រាយការណ៍​ថា ឈើ​ទាំងអស់នេះ​​ជា​របស់​មេ​ឈ្មួញ​ឈ្មោះ វី​រៈ រស់នៅ​ខេត្តកំពង់ចាម ដែលមន្ត្រីបង្ក្រាបស្គាល់យូរហើយ…លើកនេះសង្ស័យមិនបានរត់ការ…ហេ! ហេ! ។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​បន្ត​ថា​ឈ្មោះ វី​រៈ​បាន​ជួល​ប្រជាពលរដ្ឋ​ឱ្យ​ដឹក ជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ ដឹក​ទៅ​លក់​បន្ត​នៅ​ក្នុង​ខេត្តកំពង់ធំ​ ជាមេឈ្មួញខ្មូតដុះស្លែ ។

បន្ទាប់​ពី​មានការ​រាយការណ៍​ក៍​ត្រូវ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​រវៀង ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​ប​ង្ក្រា ប​ដោយ លោក ហោ ប៊ុ​ន​ហួរ​ចាប់​យក គោ​យន្ត​កន្ត្រៃ​និង​គោ​យន្ត​ច្នៃ​ដឹក​ជ​ញ្ជូ ន​ឈើ ៤​គ្រឿង និង​រឹបអូស​ឈើ​អារ​ប្រភេទ​លេខ​២(​ផ្តៀក​)​សរុប​មាន​ចំនួន​ជាង ១២​ម៉ែត្រគូប​។

ក្រោយ​ការ​បង្ក្រាប​បាន​នូវ​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក នៅ​ស្នាក់​ការ​ដែន ជម្រក​សត្វព្រៃ​បឹង​ពែរ​(​រំចេក​)​ចំនួន​៣ និង ១​គ្រឿង​ទៀត រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ចាត់ការ​តាម​នីតិវិធី​​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ