រាជធានីភ្នំពេញ ៖ រថយន្តធុនធំ មួយគ្រឿង បើកលឿនពេក រេចង្កូតទៅទាក់ខ្សែភ្លើង ធ្វើអោយបាក់បង្គោលភ្លើង ០៨ដើម រួមទាំងសង្កត់លើរថយន្ត០២គ្រឿងផ្សេងទៀត ដែលគេចតចោល ។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ០២ នឹង ៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវ ជំហៀងស្ថានទូតរុស្សី សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៍មានពីសន្តិសុខបានអោយដឹងថា គាត់ឃើញរថយន្ត ធុនធំ មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1677 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ជំហៀងស្ថានទូតរុស្សី ក្នុងទិសដៅ ពីលិចទៅកេីត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តខាងលើរេចង្កូត បើកទៅកៀកជាមួយបង្គោលភ្លើង ធ្វើអោយទាក់ខ្សែភ្លេីង បណ្ដាលអោយបាក់បង្គោលភ្លេីងអស់០៨ដេីម សង្ក ត់លេីរថយន្ត០២គ្រឿងមានដូចជា រថយន្ត ឡិចសុីស ៣៣០ មួយគ្រឿង នឹង រថយន្តមួយគ្រឿងទៀតម៉ាក តូយូតា ព្រុស រងការខូចខាត យ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕





ចែករំលែកព័តមាននេះ