ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអាច​មាន​ភ្លៀង​ជាមួយ​ផ្គរ ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​២ ខែឧសភា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែមេសា ឆ្នាំ​២០២៥ ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែមេសា ឆ្នាំ​២០២៥ ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ ឈូង​សមុទ្រ​ថៃ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​ធនធានទឹក បាន​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥ ៖ ១-​តំបន់​វាលទំនាប ៖-​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​អាគ្នេយ៍ មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង​កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​២៥% ។

២-​តំបន់​ខ្ពង់រាប ៖-​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៧°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​អាគ្នេយ៍ មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹង​ត្រែង ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០% ។

៣-​តំបន់​មាត់សមុទ្រ ៖ -​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C ។ ខ្យល់​បក់​មក​ពី​ទិសបស្ចិម និង​និរតី មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​២០%​។ -​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​០,៧៥​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ