ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានសណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ចត​សុខ​ៗ ស្រាប់​តែ​ផ្ទុះ​ឆេះ​ក្បាល​ឡាន ផ្អើលផ្លូវជាតិលេខ៤

4 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តកណ្តាល ៖ រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ចត​សំរាក​សុខ​ៗ​ផ្ទុះ​ឆេះ​ក្បាល​រថយន្ត​ហុយផ្សែង​ទ្រលោម ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង៤០​នាទី…

ខេត្តកណ្តាល ៖ រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ចត​សំរាក​សុខ​ៗ​ផ្ទុះ​ឆេះ​ក្បាល​រថយន្ត​ហុយផ្សែង​ទ្រលោម ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង៤០​នាទី ​ឈាន​ចូល​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២៩-៣០ ស្ថិត​នៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​កាន់​សមត្ថកិច្ច​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ក្បាល​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ម៉ាក​Hyundai ពណ៌​ស (​ប្រភេទ​សណ្ដោង​រ៉ឺ​ម៉ក​ដឹង​កុង​ទី​ន័​រ​) ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3E-1562 បើកបរ​ដោយ​ឈ្មោះ យ៉ែ​ម ច​ន្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្លែង ឃុំ​តាំង​ខ្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​​ខាងលើ​​ភ្លាម កម្លាំង​ប៉ុស្ដិ៍​ដំណាក់​អំពិល សហកា​ជាមួយ​កម្លាំង​អន្តរាគមន៍​របស់​អធិកា​ដ្ឋា​ន កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​សរុប​១៥​នាក់ ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​របស់​អធិការដ្ឋាន បាន​បាញ់​ពន្លត់​អស់​ទឹក​០១​រថយន្ត បាន​ធ្វើការ​ពន្លត់អគ្គីភ័យ​ត្រង់​ចំណុច​ខាងលើ រហូត​រលត់​១០០% នៅ​វេលា​ម៉ោង ២​និង​១០​នាទី នា​ថ្ងៃ​ដដែល​។

ចំពោះ​ករណី​ខាងលើ​នេះ តាម​ការ​បញ្ជាក់​ពី​តៃកុង​រថយន្ត​បាន​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​បាន​ឈប់​ចត ដើម្បី​សំរាក​តាំងពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ បានលឺ​សម្លេងផ្ទុះពីក្រោយ​រថយន្ត ហើយ​ក៏​មាន​ភ្លើង ឆាបឆេះ ដោយ​ឆ្លង​ចរន្ត​អគ្គី​ស​នី (​ឆេះ​ភុយ​ស៊ី​ប​) ហើយ​បាន​រាលដាល​ឆេះ​កាប៊ី​ន រថយន្ត​តែ​ម្ដង តែ​សំណាង​ក្នុង​ករណី​នេះ មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់ រង​របួស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ