ចំនួនកម្មករកើនឡើងដល់ជិត២លាននាក់
- ភ្នំពេញ
ចំនួនកម្មករនិយោជិតនៅប្រទេសកម្ពុជា បានកើនឡើងដល់ជិត២លាននាក់ហើយ គិតត្រឹមឆ្នាំ២០២៥នេះ ។ នេះបើតាមសារមួយ របស់នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនកម្មករ…
ចំនួនកម្មករនិយោជិតនៅប្រទេសកម្ពុជា បានកើនឡើងដល់ជិត២លាននាក់ហើយ គិតត្រឹមឆ្នាំ២០២៥នេះ ។ នេះបើតាមសារមួយ របស់នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនកម្មករ…
ចំនួនកម្មករនិយោជិតនៅប្រទេសកម្ពុជា បានកើនឡើងដល់ជិត២លាននាក់ហើយ គិតត្រឹមឆ្នាំ២០២៥នេះ ។ នេះបើតាមសារមួយ របស់នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនកម្មករ នាឱកាសទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ។
សម្តេចមហាបវរធិបតី បានអោយដឹងថា ចំនួនកម្មករនិយោជិតបានកើនឡើងពីចំនួន១៨១៦០៤៦នាក់ ដល់ ១៨៤៦ ៨៣៧ នាក់ ។
តាមរយ:សារនោះសម្តេចមហាបវរធិបតី បានបង្ហាញពីការតាំងចិត្ត របស់រដ្ឋាភិបាលនៅក្នុងការជួយជ្រោមជ្រែងដល់កម្មករ ដើម្បីអោយពួកគេមានការងារធ្វើ មានលក្ខខណ្ឌការងារកាន់តែប្រសើរ និងការរស់នៅកាន់តែសមរម្យ ។
សម្តេចមហាបវរធិបតី បានអោយដឹងថា សម្តេចផ្ទាល់នឹងបន្តចុះជួបជាមួយកម្មករ ដើម្បីដឹងសុខទុក្ខ និងដោះស្រាយសំណូមពររបស់បងប្អូនកម្មករ ៕
ចែករំលែកព័តមាននេះ