ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លូវ​ងងឹត! ​រថភ្លើង​មកដល់មិន​មាន​បិទ​បើក​ប៉ា​រ៉ា​ស់​ ឬ​ភ្លើង​សញ្ញា​គ្រោះថ្នា.ក់ និង​មិន​ស៊ី​ផ្លេ បាន​​បុ.ក​​​ឡាន​១​គ្រឿង

44 វិនាទី មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាម​សមត្ថកិច្ច​ជំនាញ​បាន​ឲ​ដឹង​ថា មានករណីរថភ្លើងបុករថយន្តធុនធំមួយគ្រឿង ​កាលពី​វេលា​ម៉ោង ១២និង០៥​នាទី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣០.​មីនា​.២០២៥ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៩-១៩០ ស្ថិត​ក្នុងភូមិ​ទួល…

ខេត្តព្រះសីហនុ ៖ តាម​សមត្ថកិច្ច​ជំនាញ​បាន​ឲ​ដឹង​ថា មានករណីរថភ្លើងបុករថយន្តធុនធំមួយគ្រឿង ​កាលពី​វេលា​ម៉ោង ១២និង០៥​នាទី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣០.​មីនា​.២០២៥ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៩-១៩០ ស្ថិត​ក្នុងភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាមប្រភពដដែលបានបន្តថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង បង្ក​ដោយ​រថភ្លើង ០១​ខ្សែរ ពណ៌​លឿង​លាយ​ខៀវ ពាក់​លេខ​សម្គាល់ ៦៦៤០ ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ រាជធានី​ភ្នំពេញ និង​អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។

លុះ​មក​ដល់​ចំណុច​ខាងលើ ស្ថានភាព​ផ្លូវ​ងងឹត ចំណែក​រថភ្លើង​មិន​មាន​ច្បាម​បិត​បើក​ប៉ា​រ៉ា​ស់​ឬ​ភ្លើង​សញ្ញា​គ្រោះថ្នាក់ និង​មិន​បាន​ផ្ដល់​សញ្ញា​ស៊ី​ផ្លេ បាន​បើកបរ​បុក​រថយន្ដ ០១​គ្រឿង កំពុង​បើកបរ​ឆ្លងកាត់​ផ្លូវដែក (​មិន​មាន​ដាក់​បា​រ៉ា​ស់បិត​បើក​ឬ​ភ្លើង​សញ្ញា​គ្រោះថ្នាក់​ទេ​) រថយន្ដ​ម៉ាក HYUNDAI ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3F-9186 និង​សឺ​មី​រ៉ឺ​ម៉ក ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 4A-5758 ដែល​មាន​ទិស​ដៅ​ស្រុក​ព្រៃ​នប់ ឆ្ពោះទៅ ខេត្តកំពត បើកបរ​ដោយ​ឈ្មោះ ធី​ម ខ្មៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ដ មាន​ទីលំនៅ​ភូមិ​កំ​ប៉ោ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ បាន​បុក​រថយន្ដ​ចំ​ពី​ចំហៀង​ខាងស្ដាំ​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​ឲ្យ អ្នកបើកបរ​រថយន្ដ (​រង​របួសស្រាល​) ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ព្យាបាល​ដោយ​ខ្លួនឯង រីឯ​វត្ថុ​តាង​(​រថយន្ដ​) បាន​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ ​ចំណែក​រថភ្លើង​ត្រូវ​បាន​អ្នកបើកបរ​រថភ្លើង​បើកបរ​បន្ដដំណើរ​ទៅ​រាជធានី​ភ្នំពេញ​បាត់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ