ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយក​រដ្ឋ​មន្ត្រីកាណាដា​អាណត្តិ​ថ្មី​សម្រួច​មាត់​ប្រ​ឆាំង​នយោបាយ​​ត្រាំ

7 ម៉ោង មុន

ទី​ក្រុង​អូតាវ៉ា៖ ​អនា​គត​នាយក​រដ្ឋ​មន្ត្រី​កាណាដា​នៅ​​អាណត្តិ​ថ្មី លោក​ម៉ាក​ខានី (Mark Caney) ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ចុះ​ញ៉ម​ប្រទេស​អាមេរិក​ទេ​នៅ​ក្នុង​អាណត្តិ​ដឹក​នាំ​របស់​គាត់​។ លោក​ថ្លែង​ថា​ដូច្នេះ​បន្ទាប់​ពី​គណ​បក្ស​សេរី​និយម​របស់​លោក​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។ គ្រាន់​តែ​ថា​គណ​បក្ស​នេះ​មិន​បាន​ទទួល​​អាសនៈ​ច្រើន​គ្រប់​គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​នោះ​ទេ​។ តាម​ពិត​ គណ​បក្ស​សេរី​និយម​របស់​លោក​ម៉ាក​ខានី​មិន​រំពឹង​ថា​នឹង​ឈ្នះ​ឆ្នោត​ទេ​។…

ទី​ក្រុង​អូតាវ៉ា៖ ​អនា​គត​នាយក​រដ្ឋ​មន្ត្រី​កាណាដា​នៅ​​អាណត្តិ​ថ្មី លោក​ម៉ាក​ខានី (Mark Caney) ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ចុះ​ញ៉ម​ប្រទេស​អាមេរិក​ទេ​នៅ​ក្នុង​អាណត្តិ​ដឹក​នាំ​របស់​គាត់​។ លោក​ថ្លែង​ថា​ដូច្នេះ​បន្ទាប់​ពី​គណ​បក្ស​សេរី​និយម​របស់​លោក​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។ គ្រាន់​តែ​ថា​គណ​បក្ស​នេះ​មិន​បាន​ទទួល​​អាសនៈ​ច្រើន​គ្រប់​គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​នោះ​ទេ​។

តាម​ពិត​ គណ​បក្ស​សេរី​និយម​របស់​លោក​ម៉ាក​ខានី​មិន​រំពឹង​ថា​នឹង​ឈ្នះ​ឆ្នោត​ទេ​។ ប៉ុន្តែ​បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​ចង់​បាន​ប្រទេស​កាណាដា​ជា​រដ្ឋ​ទី​៥១​របស់​អាមេរិករួម​ទាំង​នយោបាយ​ដំឡើង​ពន្ធ​​ផង​នោះ​ធ្វើ​ឱ្យ​គណ​បក្ស​នេះ​ជ្រើស​រើស​យក​ប្រ​ធាន​បទ​ដែល​ប្រឆាំង​នឹង​នយោបាយ​របស់​លោក​ត្រាំ​។ ទន្ទឹម​នឹង​នោះ ប្រជា​ជន​កាណាដា​​​មាន​កំហឹង​យ៉ាង​ខ្លាំង​ចំពោះ​លោក​ត្រាំ​។ ដូច្នេះ ពួក​គេ​រួប​កម្លាំង​គ្នា​បោះឆ្នោត​ឱ្យ​គណ​បក្ស​របស់​លោក​ខានី​តែ​ម្ដង​។

ឥឡូវ​នេះ លោ​កខានី​ចាប់​ផ្ដើម​បញ្ចេញ​សារ​នយោបាយ​ក្ដៅ​ៗ​ទៅ​កាន់​លោក​ត្រាំ​ជា​បណ្ដើរ​ៗ​ហើយ​។ ក្រោយ​ពេល​ទទួល​ដំណឹង​ឈ្នះ​ឆ្នោត​តែ​បន្តិ​ច​ប៉ុណ្ណោះ​ លោ​កខានី​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​អ្នក​គាំទ្រ​។ លោក​ថា​លោក​ត្រាំ​ប្រើ​យុទ្ធ​សាស្ត្រ​បំបែក​បំបាក់​ដើម្បី​ត្រួត​ត្រា​។ ប៉ុន្តែ​លោ​កសូម​ផ្ដាំ​ត្រឡប់​ទៅវិញ​ថា​កាណា​ដា​ត្រូវ​តែ​រួប​រួម​សាមគ្គី​គ្នា​។ លោក​សន្យា​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​បម្រើ​ឱ្យ​ឆន្ទៈ​របស់​ប្រជា​ជន​កាណា​​ដា​គ្រប់​រូប​។

លោក​ខានី​ថ្លែង​បន្ត​ទៀត​ថា​ដូច​ដែល​លោក​ធ្លាប់​​បាន​ព្រមាន​ជា​ច្រើន​ខែ​មក​ហើយ​គឺ​ថា​អាមេរិក​ចង់​បាន​ដី​របស់​យើង,​ ចង់​បាន​ធន​ធាន​របស់​យើង, ​ចង់​បាន​ទឹក​របស់​យើង​ និង​ចង់​បាន​ប្រទេស​របស់​យើង​ទាំង​មូល​​​។ ប៉ុន្តែ​លោក​នឹង​​មិន​បណ្ដោយ​ឱ្យ​​បំណង​នេះ​បាន​សម្រេច​ជា​ដាច់​ខាត​។​ លោក​ខានី​បាន​និយាយ​ឡើង​វិញ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដែល​លោក​ធ្លាប់​បាន​ប្រកាស​កាល​ពី​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​។ នោះ​គឺ​ទំនាក់ទំនង​អាមេរិក-​កាណាដា​បាន​ប្រែ​ប្រួល​ហើយ​នៅ​ក្នុង​ពេល​នេះ​។

លោក​ថ្លែង​ថា​យើង​ពិត​ជា​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​យ៉ាង​​ខ្លាំង​នឹង​អំពើ​ក្បត់​របស់​អាមេរិក​។ ប៉ុន្តែ​យើ​ង​ត្រូវ​ចង​ចាំ​ទុក​ជា​និច្ច​នូវ​មេរៀន​ (ដ៏​ជូរ​ចត់) នេះ​។ យើង​ត្រូវ​តែ​ចេះ​ការ​ពារ​ខ្លួន​យើង​ ហើយ​ត្រូវ​ថែ​រក្សា​គ្នា​ទៅ​វិញ​ទៅ​មក​។ សូម​ជម្រាប​ថា​​នៅ​ក្នុង​រដ្ឋ​សភា​កាណាដា​សព្វ​ថ្ងៃ​នេះ​មាន​អ្នក​តំណាង​រាស្ត្រ​សរុប​១៤៣​រូប​។ ដូច្នេះ ដើម្បី​បង្កើត​រដ្ឋាភិបាល​បាន​លុះត្រា​តែ​មាន​១៧២​អាសនៈ​យ៉ាង​តិច​។​ ប្រភព​ខ្លះ​ថា​គណ​បក្ស​សេរី​និយម​របស់​លោក​ខានី​មិន​បាន​ទទួល​អាសនៈ​ទៅ​តាម​ការ​តម្រូវ​ទេ​។ ដូច្នេះ​លោក​ត្រាំ​ទាក់​ទង​ទៅ​គណ​បក្ស​តូច​ៗ​មួយ​ចំនួន​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ