ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នក​កត់​ឆ្នោត​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​បើក​យ៉ាង​គឃ្លើននៅ​ស្រុក​ល្វាឯម

13 ម៉ោង មុន

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ជាភ្នាក់ងារ​ចាត់ចែង​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម​) ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ល្វាឯម ធ្វើការ​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន ក្រោយ​បើក​កត់​ឆ្នោត​វៀតណាមយ៉ាង​គឃ្លើន។ ការ​បង្ក្រាប​នេះ ​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង០១និង៥០​នាទី​រសៀលថ្ងៃ​ទី​២៨…

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ជាភ្នាក់ងារ​ចាត់ចែង​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម​) ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ល្វាឯម ធ្វើការ​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន ក្រោយ​បើក​កត់​ឆ្នោត​វៀតណាមយ៉ាង​គឃ្លើន។ ការ​បង្ក្រាប​នេះ ​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង០១និង៥០​នាទី​រសៀលថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ ចំណុច​ភូមិ​ព្រែក​ចារ ឃុំ​សំបួរ​  ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

នគរបាល​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ស្រ្តីសង្ស័យ​ម្នាក់ ឈ្មោះ លាវ ច្រឹប អាយុ​៥២ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

​នគរបាល​ស្រុក​ល្វាឯម ដកហូត​បាន វត្ថុ​តាង​រួម​មាន ៖ សៀវភៅ ចំនួន ២​ក្បាល​, ក្រដាស​សម្រាប់​កត់​កន្ទុយលេខ​ចំនួន​០១​ដុំ​, បន្ទាត់​ចំនួន​០១,​ប​ប៊ិ​ច​ ចំនួន​០៣​ដើម​, ​ម៉ាស៊ីន​គិត​លេខ​ ចំនួន​០១​គ្រឿង​, ទូរសព្ទ​ម៉ាក Realme ​ពណ៌​ខ្មៅ​ ចំនួន​០១​គ្រឿង​, ​លុយ​ខ្មែរ សរុប៦១,៩០០​រៀល​។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា នៅ​ក្នុងភូមិ​ព្រែក​ចារ ឃុំ​សំបួរ មាន​លក់​ឆ្នោត​វៀតណាម (​កត់​កន្ទុយលេខ​) ។ ក្រោយ​ទទួល​បាន​ព័ត៌មាននៅ​ថ្ងៃ​ទី ២៨​ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង០១និង ៥០​នាទី​រសៀល កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត ចំណុច ភូមិ​ព្រែក​ចារ ឃុំ​សំបួរ​ និង​បាន​ឃាត់ខ្លួន​ឈ្មោះ លាវ ច្រឹប​ ​ព្រមទាំង​ដកហូត​វត្ថុ​តាង​ខាងលើ ហើយ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​ បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ