ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ធ្លាក់​ចូល​បឹង​កន្សែង

5 ម៉ោង មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បាន​រេច​ង្គូ​ត​ធ្លាក់​ចូល​ទៅ​ក្នុង​បឹង​កន្សែង តែ​សំណាងល្អ​ដែល​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ជិះ​ក្នុង​រថយន្ត ។ ករណី​រថយន្ត​ធ្លាក់​ចូល​បឹង​កន្សែង​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​២៥​នាទី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​បឹង​កន្សែង​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង…

ខេត្តរតនគិរី ៖ រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បាន​រេច​ង្គូ​ត​ធ្លាក់​ចូល​ទៅ​ក្នុង​បឹង​កន្សែង តែ​សំណាងល្អ​ដែល​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ជិះ​ក្នុង​រថយន្ត ។

ករណី​រថយន្ត​ធ្លាក់​ចូល​បឹង​កន្សែង​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​២៥​នាទី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​បឹង​កន្សែង​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អ្នកបើកបរ​ទំនង​ងងុយដេក​ក៏​ងោក​មួយភាំង​ទើប​រេ​ចង្កូត​ធ្លាក់​ចូល​ទៅ​ក្នុង​បឹង​នោះ​តែ​ម្តង បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​បាន​លុងដល់​អាជីវករ​លក់ដូរ និង​អ្នក​ដើរ​ហាត់​ប្រាណ​ជុំវិញ​បឹង ជា​ពិសេស​ផ្អើល​ដល់​អ្នក​កំពុង​ញ៉ាំ​ចា​ណា​ង​ជើង​ជ្រូក​នាំ​គ្នា​ទៅ​ចោមរោម​មើល ពេញមាត់​បឹង ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​កាម​រី​ធុន​បា​ឡែ​ន ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សេង ណាយ អាយុ​៣៧​ឆ្នាំ ជា​មន្ត្រី​នៅ​ពន្ធ​ធនាគារ​ភ្នំ​ស្វាយ និង​មាន​ទីលំនៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

អ្នក​ធ្វើ​ដំណើរ​និយាយ​ថា រថយន្ត​នេះ​បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដែល​គ្រប់​គ្នា ដាក់​ការ​សង្ស័យ​ថា ទំនង​ស្រវឹងស្រា​ឬ​ង​ងិ​ត​មុខ​ខណ​:​មក​ដល់​ចំណុច​កើតហេតុ​ខាងលិច​ជ្រុង​ខាងជើង​នៃ​ផ្ទៃ​បឹង​កន្សែង ទល់មុខ​ហាង​លក់​សម្ល ចា​ណា​ង​ជើង​ជ្រូក ដែល​ចំណុច​នេះ​ស្ថានភាព​ផ្លូវ​កោង​ខ្លាំង​ហើយ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ធ្លាក់ទឹក​បឹង តែ​បាន​អ្នក​ឃើញ​ហេតុការណ៍ ជួយ​ទាន់​ពេល ។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ចំណុច​ដែល​រថយន្ត​ធ្លាក់​ចូល​បឹង​នោះ​ជា​ចំណុច​ដែល​មានទឹក​រាក់ «​ត្រឹម​ចង្កេះ​» ហើយ​រថយន្ត​ដែល​ធ្លាក់​ចូល​បឹង​នោះ​ក៏​មិន​បាន​ក្រឡាប់​ដែរ ទើប​អ្នក​ជួយ​មាន​លទ្ធភាព​អាច​សង្គ្រោះ​បាន ។

អ្នក​ជិះ​ក្នុង​រថយន្ត​មាន​គ្នា​បី​នាក់ គឺ​អ្នកបើកបរ​ជា​ប្តី​-​ប្រពន្ធ និង​កូន​អាយុ​១០​ឆ្នាំ ។ ពួក​គេ​ត្រូវ​បាន​ជួយ​គ្រា​យក​ចេញពី​រថយន្ត​ទាន់​ពេល ខណៈ​រថយន្ត​មិន​ទាន់​លិច​ភ្លាម​ៗ​នៅ​ក្នុង​ទឹក ។ ទោះបីជា​បែប​ណា បុរស​អ្នកបើកបរ​ដោយសារ​មាន​អាកា​រៈង​ងិ​ត​មុខ​ផង​នោះ​ក៏​បាន​គេ​នាំ​គ្នា​គ្រាហ៍​ឱ្យទៅ​សម្រាក​នៅ​ក្បែរ​នោះ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​យក​ឡានស្ទូច​មក​ស្ទូច​ហើយ​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​រថយន្ត​យក​ទៅ​ផ្ទះ​ជួសជុល​ខ្លួនឯង​ទៅ​ហោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ