ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ​៖ ​តើ​ប្រទេស​ណាខ្លះ​ មិន​ខ្ចី​លុយ​បរទេស? ​គ្រាន់​ទម្រង់​នៃ​ការ​ខ្ចី​លុយ​មាន​ភាព​មិន​ដូច​គ្នា​នោះ​ទេ

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​ចោទសួរ​ក្រុម​អ្នក​រិះគន់​ថា ឥឡូវនេះ ប្រទេស​ណាខ្លះ​មិន​ខ្ចី​លុយ​បរទេស…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​ចោទសួរ​ក្រុម​អ្នក​រិះគន់​ថា ឥឡូវនេះ ប្រទេស​ណាខ្លះ​មិន​ខ្ចី​លុយ​បរទេស ? គ្រាន់តែ​ទម្រង់​ នៃ​ការ​ខ្ចី​លុយ​ខុស​គ្នា​។ រដ្ឋាភិបាល​ជា​ច្រើន​នៅ​លើ​ពិភពលោក ប្រភព​ចំណូល និង​រដ្ឋ មាន​មកពីណា​ខ្លះ​? ដូច្នេះ​ភាគច្រើន​គឺ​ខ្ចី​គេ គ្រាន់តែ​ទម្រង់ នៃ​ការ​ខ្ចី​ខុស​គ្នា​ ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ​៤១ ប្រវែង​សរុប ២០១,៣៨៥​គីឡូម៉ែត្រ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចោទសួរ​អ្នក​រិះគន់​ថា នៅ​លើ​លោក​នេះ តើ​ប្រទេស​ណាមួយ​ ដែល​មិន​ខ្ចី​លុយ​បរទេស​យក​មក​អភិវឌ្ឍន៍​ប្រទេស ? ​។ សម្រាប់​កម្ពុជា​អ្វី​ដែល​សំខាន់ គឺ​ការ​គ្រប់គ្រង​កម្ចី និង​មាន​លទ្ធភាព​ក្នុង​ការ​សង​ត្រឡប់ ​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា «​ឥឡូវ​ប្រទេស​ណា​ មិន​ខ្ចី​លុយ គ្រាន់តែ​ទម្រង់​ នៃ​ការ​ខ្ចី​លុយ​ខុស​គ្នា​។ រដ្ឋាភិបាល​ជា​ច្រើន​នៅ​លើ​ពិភពលោក ប្រភព​ចំណូល និង​រដ្ឋ មាន​មកពីណា​ខ្លះ ? ប្រភព​ចំណូល​ទី​មួយ គឺ​មក​ពី​ពន្ធ​អាករ ប្រទេស​យើង (​កម្ពុជា​) ពន្ធ​អាករ​តូច​ណាស់ ពន្ធ​ដី​ភាគច្រើន​អត់​មាន​ទេ នៅ​ប្រទេស​ខ្លះ ពន្ធ​ត្រួត​គ្នា ប្រទេស​ខ្លះ​មាន​រដ្ឋបាល​ពីរ​ថ្នាក់ ត្រូវ​បង់​ពីរ​ជាន់ កន្លែង​ខ្លះ​បង់​បី​ជាន់​» ​។

សម្ដេច នាយក​រដ្ឋមន្ដ្រី បន្ថែម​ថា ប្រាក់​កម្ចី​ ដែល​ប្រទេស​កម្ពុជា ​ខ្ចីបុល​ពី​ប្រភព​មួយ​ចំនួន គឺ​រាជរដ្ឋាភិបាល យក​មក​វិនិយោគ​លើ​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ត​ភ្ជាប់​នានា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ