ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និងកណ្តាល នឹងអាចឡើងថ្លៃ ដោយសារគម្រោងយក្សទាំងនេះ

1 នាទី មុន

ដី​នៅ​ខេត្តកំពត កែប តាកែវ កំពង់​ស្ពៃ និង​កណ្តាល នឹង​ឡើងថ្លៃ​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​គម្រោង​ង​ធំ​ៗ​ដែល​ធ្វើ​អោយ​សរសៃឈាម​សេដ្ឋកិច្ច នៅ​តាម​បណ្តា​ខេត្ត​ទាំងនេះ​នឹង​មាន​ភាព​រស់​រវើក ។ គម្រោង​ធំ​ៗ​ដែល​នឹង​ធ្វើ​អោយ​សកម្មភាព​សេដ្ឋកិច្ច…

ដី​នៅ​ខេត្តកំពត កែប តាកែវ កំពង់​ស្ពៃ និង​កណ្តាល នឹង​ឡើងថ្លៃ​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​គម្រោង​ង​ធំ​ៗ​ដែល​ធ្វើ​អោយ​សរសៃឈាម​សេដ្ឋកិច្ច នៅ​តាម​បណ្តា​ខេត្ត​ទាំងនេះ​នឹង​មាន​ភាព​រស់​រវើក ។

គម្រោង​ធំ​ៗ​ដែល​នឹង​ធ្វើ​អោយ​សកម្មភាព​សេដ្ឋកិច្ច នៅ​តាម​ខេត្ត​ទាំងនេះ កាន់តែ​មាន​ភាព​រស់​រវើក​នោះ រួម​មាន​គម្រោង​ផ្លូវ​បី​ខ្សែ​តម្លៃ​១៨៨​លាន​ដុល្លារ ដែល​សម្ពោធ​នៅ​ថ្ងៃ​ទី​២៩ ខែមេសា​នេះ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ តម្លៃ​ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង​វិនិយោគ​ផ្សេង​ៗ​ទៀត ។

នៅ​ពេល​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​បី​ខ្សែ​តម្លៃ​១៨៨​លាន​ដុល្លារ សម្តេច​ធិ​បតី មាន​ប្រសាសន៍​ថា ផ្លូវ​ទាំងនេះ​នឹង​មាន​សារសំខាន់​ណាស់​នឹង​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច ។

ផ្លូវ​ទាំង​៣​ខ្សែ​នេះ គឺជា​សរសៃឈាម​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភាគ​កណ្ដាល និង​តំបន់​ភាគ​និរតី​របស់​កម្ពុជា ។ ក្នុង​នោះ​ផ្លូវជាតិ​លេខ​៣១ ឆ្លងកាត់​តាម​ភូមិសាស្ត្រ​ខេត្តតាកែវ និង​ខេត្តកំពត​, ផ្លូវជាតិ​លេខ​៣៣ ឆ្លងកាត់​តាម​ភូមិសាស្ត្រ​ខេត្តកំពត និង​ខេត្ត​កែប និង​ផ្លូវជាតិ​លេខ​៤១ ឆ្លងកាត់​តាម​ភូមិសាស្ត្រ​ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត ។

សម្តេច​ធិ​បតី ក៏​បាន​បង្ហើប​អោយ​ដឹងផង​ដែរ​ថា សម្តេច​ក៏​បាន​ចុះហត្ថលេខា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពីរ​បី​គម្រោង​រួច​ហើយ សម្រាប់​ខេត្តកំពត ។

សម្តេច​ក៏​បាន​បន្ថែម​ទៀត​ថា នៅ​ខេត្តតាកែវ នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​ឧស្សាហកម្ម និង​កម្មន្តសាល​កាន់តែ​ច្រើន ដោយ​ធ្វើ​អោយ​ខេត្ត​នេះ​នឹង​ល្បីល្បាញ​មិន​ត្រឹមតែ​បង្កង និង​ពង​ទា​កូន​ទេ ។ ដូច្នេះ គេ​រំពឹង​ថា កាលណា​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​ខេត្ត​ទាំងនេះ កាន់តែ​មាន​ភាព​រស់​រវើក​នោះ​វា​នឹង​ធ្វើ​អោយ​តម្លៃ​ដី​កើនឡើង​ទៅ​តាម​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ