ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិតចំនួន២២នាក់ទទួលបានការបន្ធូរបន្ថយទោស៣ខែ និង៦ខែ

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៨ ខែមេ​សា ឆ្នាំ​២០២៥ លោក ឃូ ពៅ អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៨ ខែមេ​សា ឆ្នាំ​២០២៥ លោក ឃូ ពៅ អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​តុលាការ នគរបាល នៅ​សាល​ប្រជុំ​ពន្ធនាគារ​ខេត្ត ស្ថិត​ក្នុងភូមិ​ទំនប់​ជ្រៃ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

លោក ឆ​ង ឈឺ​ន ប្រធាន​ស្ដីទី​ពន្ធនាគារ​ខេត្ត បានឱ្យ​ដឹង​ថា ចំនួន​ជន​ត្រូវ​ចោទ​ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​មាន​ចំនួន ២ ៩៥៣​នាក់(​ស្រី ១៩០​នាក់​) ក្នុង​នោះ​អនីតិជន​ចំនួន ៥៤៨​នាក់​(​ស្រី ៥​នាក់​) ជនបរទេស​ចំនួន ៣១៦​នាក់​(​ស្រី ៤៥​នាក់​) មាន​ជនជាតិ​ថៃ វៀតណាម ឥណ្ឌូ​ណេ​ស៊ី រុ​ស្ស៊ី ចិន ចិនតៃវ៉ាន់ សិង្ហ​បុរី ឡាវ មី​យ៉ា​ន់​ម៉ា ឥណ្ឌា ម៉ា​ឡេ​ស៊ី និង​ប្រេ​ស៊ី​ល ។

ក្នុង​ឆ្នាំ​២០២៥ អង្គភាព​បាន​ទទួល​ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដល់ទណ្ឌិត​ក្នុង​ឱកាស​ទិវា​ជ័យជម្នះ ៧ មក​រា ចំនួន១៥​នាក់​(​ស្ត្រី ២​នាក់​) ក្នុង​នោះ​បន្ធូរ​បន្ថយទោស៣​ខែ ចំនួន ១៥​នាក់​(​ស្ត្រី ២​នាក់​) ។

ទទួលព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ចំនួន ២២​នាក់​(​ស្ត្រី ២​នាក់​) ក្នុង​នោះ​បន្ធូរ​បន្ថយទោស ៣​ខែ ចំនួន ២០​នាក់(​ស្ត្រី ២​នាក់​) បន្ធូរ​បន្ថយទោស​៦​ខែ ចំនួន​២​នាក់ ។

ក្នុង​នាម​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត លោក ឃូ ពៅ បាន​សម្តែង​នូវ​ការ​ចូលរួម​ត្រេកអរ ចំពោះ​ទណ្ឌិត​ដែល​ត្រូវ​បាន​បន្ធូរ​បន្ថយទោស ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ ។ លោក​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ទណ្ឌិត ដែល​ត្រូវ​បន្ធូរ​បន្ថយទោស​ពេល​នេះ ត្រូវ​បន្ត​កសាង​ខ្លួន​ឱ្យ​បាន​ល្អ ដើម្បី​ទទួល​បានការ​លើកលែងទោស​ជា​ស្ថាពរ​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ