ខេត្តបាត់ដំបង ៖ កុមារីម្នាក់ត្រូវបានអាណាព្យបាលរកឃើញស្លាប់នៅក្នុងទឹកស្រះក្បែរផ្ទះ (លង់ទឹក) ក្រោយពីបាត់នាងមិនឃើញនៅផ្ទះ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ មេសា ស្ថិតនៅចំណុចភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុបវេល ។
សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ រិត ស្រីនាង អាយុ០៣ឆ្នាំ រស់នៅចំណុចកើតហេតុ ។ សពកុមារីរូបនេះត្រូវអាណាព្យាបាលរកឃើញនៅទឹកស្រះ ក្រោយពីបាននាងពីផ្ទះដែលគេសង្ស័យថា នាងអាចចុះលេងមាត់ស្រះ ហើយក៏រអិលជើងធ្លាក់ក្នុងទឹកស្រះបណ្ដាលឲ្យលង់ស្លាប់តែម្ដង ។
មន្ត្រីជំនាញ និងគ្រូពេទ្យបានចុះពិនិត្យចំណុចកើតហេតុ និងសាកសពកុមារីរងគ្រោះ ក្រោយពីទទូលបានដំណឹងនេះ ។ តាមការស្រង់សម្ដីពីអាណាព្យាបាលក្មេងស្រីរងគ្រោះ បានឲ្យដឹងថា កូនស្រីគាត់បានបាត់ពីផ្ទះ ហើយទំនងទៅលេងមាត់ស្រះ ទើបរអិលជើងធ្លាក់ចូលទឹកស្រះ បណ្ដាឲ្យលង់ស្លាប់បែបនេះ ។
ក្រោយពីបាត់ពួកគាត់បានដើររកទើបឃើញស្លាកស្នាមនៅមាត់ស្រះ លុះចុះរាវរកក៏សាកសពនាងតែម្ដង ។ យ៉ាងណា ក្រោយពីពិនិត្យ មន្ត្រីជំនាញបានធ្វើកំណត់ហេតុប្រគល់សពកុមារីឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីហើយ ។
ចែករំលែកព័តមាននេះ