ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​លោក​ណាវ៉ាល់​នី​ប្រកាស​ថា​ស្វាមី​របស់​លោក​ស្រីត្រូវ​គេ​ធ្វើ​ឃា.ត​ដោយ​ដាក់​ថ្នាំ​ពុល

1 ម៉ោង មុន

ទី​ក្រុង​ឡុង៖ នៅទី​បំផុត​ កា​រពិត​ចាប់​ផ្ដើម​លាត​ត្រដាង​ជា​បណ្ដើរ​ៗ​ហើយ​ពាក់​ព័ន្ធនឹង​ការ​ស្លាប់​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី ​លោក​អាឡិច​ស៊ី ណាវ៉ាល់​នី (Alexei Navalny) នៅ​ឯ​ពន្ធ​នា​គារ​មួយ​កន្លែង​​។ លទ្ធ​ផល​​របស់​​​មន្ទីរ​ពិសោធ​បរទេស​បង្ហាញ​ថា​លោក​ណាវ៉ាល់​នី​ស្លាប់​ដោយ​សារ​​​គេ​បំពុល។ នេះ​បើ​​យោង​តាម​លោក​ស្រី​យូលីយ៉ា​ដែល​ជា​ភរិយា​របស់​លោក​ណាវ៉ាល់​នី…

ទី​ក្រុង​ឡុង៖ នៅទី​បំផុត​ កា​រពិត​ចាប់​ផ្ដើម​លាត​ត្រដាង​ជា​បណ្ដើរ​ៗ​ហើយ​ពាក់​ព័ន្ធនឹង​ការ​ស្លាប់​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី ​លោក​អាឡិច​ស៊ី ណាវ៉ាល់​នី (Alexei Navalny) នៅ​ឯ​ពន្ធ​នា​គារ​មួយ​កន្លែង​​។ លទ្ធ​ផល​​របស់​​​មន្ទីរ​ពិសោធ​បរទេស​បង្ហាញ​ថា​លោក​ណាវ៉ាល់​នី​ស្លាប់​ដោយ​សារ​​​គេ​បំពុល។ នេះ​បើ​​យោង​តាម​លោក​ស្រី​យូលីយ៉ា​ដែល​ជា​ភរិយា​របស់​លោក​ណាវ៉ាល់​នី ។

លោក​ណាវ៉ាល់​នី​​កាល​ស្លាប់​នោះ​ទើប​តែ​អាយុ​៤៧​ឆ្នាំ​​ប៉ុណ្ណោះ​។ គាត់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ នៅ​តំបន់​ទឹក​កក​អាក​ទិច​។ លោក​ស្រី​យូលីយ៉ា​ធ្លាប់​បាន​ចោទ​​ជា​ច្រើន​ដង​រួច​មក​ហើយ​ថា​​ការ​ស្លាប់​ស្វាមី​របស់​លោក​ស្រី​គឺ​ជា​ស្នា​ដៃ​របស់​រដ្ឋាភិបាល​រុស្ស៊ី​​។​​ ប៉ុន្តែ​​វិ​មាន​ក្រឹម​ឡាំង​បដិសេធ​​ការ​ចោទ​ប្រកាន់​នេះ​ និង​ចាត់​ទុក​ថា​​ជា​​ការ​ចោទ​ប្រកាន់​​ទាំង​មិន​សម​ហេតុ​ផល​។

លោក​ស្រី​យូលីយ៉ា​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​​កាល​ពី​ឆ្នាំ​២០២៤ គេ​បាន​លួច​យក​ដោយ​ស្ងាត់​ៗ​នូវ​វត្ថុ​សរីរៈ​របស់​លោក​ណាវ៉ាល់​នី​ចេញ​ពី​ប្រទេស​រុស្ស៊ី​ដើម្បី​យក​ទៅ​ធ្វើ​ពិសោធ​រក​ការ​ពិត​។ មន្ទីរ​ពិសោធ​ចំនួន​២​​ជា​អ្នក​រ៉ាប់​រង​ធ្វើ​កិច្ច​ការ​នេះ​។ លោក​ស្រី​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​មន្ទីរ​ពិសោធ​ដែល​ឯក​រាជ្យ​ពី​គ្នា និង​ស្ថិត​នៅ​ក្នុង​ប្រទេស​២​ផ្សេង​ពី​គ្នា​​នោះ​សុទ្ធ​តែ​បង្ហាញ​លទ្ធ​ផល​​ដូច​គ្នា​ថា​ «លោក​ណាវ៉ាល់​នី​ត្រូវ​គេ​សម្លាប់​។ និយាយ​ឱ្យ​កាន់​តែ​ច្បាស់​ជាង​នេះ​ទៅ​ទៀត​គឺ​គាត់​ត្រូវ​គេ​ដាក់​ថ្នាំ​បំពុល​»។

លោក​ស្រី​ទាម​ទារ​ឱ្យ​មន្ទីរ​ពិសោធ​ទាំង​នោះ​បញ្ចេញ​របាយ​ការណ៍​ស្រាវ​ជ្រាវ​របស់​ខ្លួន​។ លោក​ស្រី​មិនបាន​បញ្ជាក់​លម្អិត​ថា​តើ​សារ​ធាតុ​ពុល​អ្វី​ដែល​មន្ទីរ​ពិសោធ​ទាំង​២​នោះ​បាន​រក​ឃើញ​ទេ​​។ ក្រុម​អ្នក​ស៊ើប​អង្កេត​រុស្ស៊ី​ដែល​ស្រាវ​ជ្រាវ​ករណី​ស្លាប់​នេះ​បាន​ចេញ​លទ្ធ​ផល​ថា​​​លោក​ណាវ៉ាល់​នី​ស្លាប់​ដោយ​សារ​ជំងឺ​ជា​ច្រើន​​ប្រភេទ​។ ប៉ុន្តែ​លទ្ធ​ផល​នេះ​ត្រូវ​ភរិយា​របស់​លោកបដិ​សេធ​មិន​ទទួល​ស្គាល់​។

ចំពោះ​ករណី​ស្លាប់​នេះ​ទោះ​បី​ដោយ​ដាក់​ថ្នាំ​បំពុល​ដូច​ការ​អះ​អាង​របស់​ភរិយា​លោក​ណាវ៉ាល់​នី​ក្ដី ឬ​​ស្លាប់​ដោយ​សារ​ជំងឺ​ប្រចាំ​កាយ​ដូច​ការ​អះ​អាង​របស់​អ្នក​ស៊ើប​អង្កេត​រុស្ស៊ី​ក្ដី ប៉ុន្តែ​ទី​ភ្នាក់​ងារ​សម្ងាត់​របស់​អាមេរិក​ជា​ច្រើន​ស្ថាប័ន​សុទ្ធ​តែ​អះ​អាង​ដូច​ៗ​គ្នា​ថា​លោក​ពូទីន​មិន​បាន​បញ្ជា​ឱ្យ​គេ​សម្លាប់​លោក​ណាវ៉ាល់​នី​ទេ​។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌​មាន​អេ​ភី (AP), វ៉ល​ស្ទ្រីត​ជើ​ណល (Wall Street Journal)​ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ