ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ប្រកាស​ហ៊ាន​ភ្នាល់​មិន​ធ្វើ​នាយក​រដ្ឋមន្ត្រី​ ប្រសិនបើ​បច្ចុប្បន្ន​គ្មាន​ស្រុក​ណាមួយ​គ្មាន​ការ​អភិវឌ្ឍន៍​ធៀប​និង​ឆ្នាំ​៨០

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា បើ​គិត​ពី​ឆ្នាំ​៨០​ជាង​មក​ទល់​ពេល​បច្ចុប្បន្ន នៅ​មាន​ភូមិ​ស្រុក​ណាមួយ គ្មាន​ការ​អភិវឌ្ឍ​សោះសម្តេច​​មិន​ជឿ​សោះឡើយ ហើយ​ហ៊ាន​ភ្នាល់ មិនបាច់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទៀត​ក៏​បាន​ដែរ…

រាជធានី​ភ្នំពេញ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា
បើ​គិត​ពី​ឆ្នាំ​៨០​ជាង​មក​ទល់​ពេល​បច្ចុប្បន្ន នៅ​មាន​ភូមិ​ស្រុក​ណាមួយ គ្មាន​ការ​អភិវឌ្ឍ​សោះ
សម្តេច​​មិន​ជឿ​សោះឡើយ ហើយ​ហ៊ាន​ភ្នាល់ មិនបាច់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទៀត​ក៏​បាន​ដែរ ប្រសិន
បើ​មាន​ភូមិ​ស្រុក​មិន​មានការ​អភិវឌ្ឍ​អ្វី​សោះ​ ។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​ផ្លូវជាតិ​សរុប​៣​ខ្សែ មាន​ដូច​ជា​ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ​៤១ ក្រោម​ឥណទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ស្ថិត​នៅ​ភូមិ​ស្ទឹង ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ​។

សម្តេច​បវ​​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា​៖ «​ក្នុង​៤០​ឆ្នាំ​មកនេះ កា​រវិ​ភិ​វ​ឌ្ឍន៍​អ្នក​ណា​ថា​កន្លែង​នេះ​(​ខេត្តតាកែវ​) ក្រ​ទៅ​ៗ ខ្ញុំ​ហ៊ាន​ភ្នាល់ រើស​គ្រប់​ខេត្ត​ទៅ ឱ្យទៅ​កន្លែង​ណា​ក៏​ដោយ ទៅ​ចង្អុលបង្ហាញ​ឱ្យ​ខ្ញុំ ភូមិ​ណា​ក៏​ដោយនៅ​ខេត្តតាកែវ​ឥឡូវនេះ ស្រុក​ណា​ក៏​ដោយ នៅ​ខេត្តតា
កែវ​ឱ្យមក​ចង្អុល​ឱ្យ​ខ្ញុំ​មើល បើ​ប្រៀបធៀប​ពី​ជំនាន់​៨០ មក​ឥឡូវ​គ្មាន​ការ​រីក​ចម្រើន ខ្ញុំ​គិត​ថា យើង​មិនបាច់​ធ្វើ​នាយក​រដ្ឋ មន្ត្រី​ទៀត​ក៏​បាន​ដែរ»​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា ពិត​ណាស់​ តម្រូវការ​នៅ​តែ​មាន ប៉ុន្តែ​ប្រសិនបើ​គិត​ថា កម្ពុជា​រីក​ចម្រើន​តែ​នៅ​ភ្នំពេញ កន្លែង​ផ្សេង​ទៀត​គ្មាន​ការ​អភិវឌ្ឍ​សោះតែ​ម្តង
ឬ​ភូមិ​ណាមួយ​គ្មាន​ការ​អភិវឌ្ឍ​សោះ​នោះ សម្តេច​មិន​ជឿ​ឡើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ